វិស័យអាទិភាពឆ្នេរសមុទ្រ

វិស័យអាទិភាពឆ្នេរសមុទ្រ

វិស័យអាទិភាពឆ្នេរសមុទ្រ
វិស័យអាទិភាពឆ្នេរសមុទ្រ
ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ផ្តល់ជូននូវយុទ្ធសាស្រ្ត និងឱកាសវិនិយោគ ក្រោមផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់នូវរបៀងសេដ្ឋកិច្ចពហុបំណង។ តំបន់នេះផ្តោតលើវិស័យសំខាន់ៗចំនួនបួនគឺ៖ ទេសចរណ៍, កសិឧស្សាហកម្ម, វិស័យកម្មន្តសាលសម្រាប់នាំចេញ, និងគីមីឥន្ធនៈ និងថាមពលស្អាត។ វិនិយោគិនទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីធនធានធម្មជាតិដ៏សម្បូរបែប, ការលើកទឹកចិត្តវិនិយោគ, កម្លាំងពលកម្មដែលមានសមត្ថភាពប្រកួតប្រជែង និងការដឹកជញ្ជូនតាមកំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេស។ ទំនាក់ទំនងដ៏រឹងមាំជាមួយប្រទេសថៃ និងវៀតណាម ជួយជំរុញការលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ត្រូវបានកំណត់ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់វិស័យឧស្សាហកម្ម, ឡូជីស្ទីក និងការរីកចម្រើនប្រកបដោយនិរន្តរភាព។
ទេសចរណ៍, កសិឧស្សាហកម្ម ,និងគីមីឥន្ធនៈ និងថាមពលស្អាត, វិស័យកម្មន្តសាល និងឧស្សាហកម្មដែលកំពុងរីកចម្រើនត្រូវបានកំណត់ថា ជាឧស្សាហកម្មយុទ្ធសាស្ត្រសំខាន់ៗទាំងបួនរបស់ខេត្តជាប់ឆ្នេរសមុទ្រសមុទ្រកម្ពុជា។
ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា រួមគ្នាបង្កើតបានជាអត្តសញ្ញាណទេសចរណ៍ឆ្នេរសមុទ្រកម្ពុជា, ទោះជាយ៉ាងណាក៏ដោយ ខេត្តនីមួយៗមានទិសដៅក្នុងការផ្តោតលើវិស័យទេសចរណ៍ផ្ទាល់ខ្លួន។ ខេត្តព្រះសីហនុនឹងផ្តោតលើការអភិវឌ្ឍទេសចរណ៍បែបកម្សាន្ត និងសុខភាព រួមជាមួយទេសចរណ៍បែបរីសត និងលំហែសម្រាប់ភ្ញៀវទេសចរ។ ខេត្តកោះកុងនឹងផ្តោតលើទេសចរណ៍តាមកោះ និងធម្មជាតិ, និងអេកូទេសចរណ៍, ខេត្តកំពតនឹងផ្តោតលើទេសចរណ៍វប្បធម៌ និងធម្មជាតិ និងអេកូទេសចរណ៍, ហើយខេត្តកែបមានគោលបំណងក្នុងការក្លាយជាតំបន់ទេសចរណ៍លំដាប់ខ្ពស់។
សម្រាប់វិស័យកសិឧស្សាហកម្ម និងពាណិជ្ជកម្ម, ខេត្តព្រះសីហនុត្រូវបានកំណត់ជាមជ្ឈមណ្ឌលកែច្នៃ និងពាណិជ្ជកម្ម ខណៈដែលខេត្តកំពត និងខេត្តកោះកុងមានតួនាទីគាំទ្រការផលិតវត្ថុធាតុដើម និងកែច្នៃបឋម ហើយខេត្តកែបជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បំពេញខ្សែសង្វាក់ផលិតកម្ម។
ក្នុងវិស័យកម្មន្តសាលសម្រាប់នាំចេញ, ខេត្តព្រះសីហនុមានគោលបំណងធ្វើសមាហរណកម្មសង្វាក់ឧស្សាហកម្មជាច្រើនប្រភេទ និងបច្ចេកវិទ្យាឌីជីថល ខណៈដែលខេត្តកំពត និងខេត្តកោះកុងនឹងផ្តល់សមត្ថភាពផលិតកម្មសំខាន់ៗដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងតំបន់។
យុទ្ធសាស្ត្រអភិវឌ្ឍវិស័យថាមពលត្រូវបានបែងចែកឱ្យផ្តោតលើផ្នែកផ្សេងៗគ្នា។ ខេត្តព្រះសីហុនឹងដឹកនាំផ្នែកថាមពល LNG, ខេត្តកោះកុងនឹងផ្តោតលើការអភិវឌ្ឍថាមពលស្អាត ហើយខេត្តកំពតនឹងអភិវឌ្ឍការរួមបញ្ចូលថាមពលខ្យល់ និងវិស័យគីមីឥន្ធនៈ។

វិស័យអាទិភាពឆ្នេរសមុទ្រសម្រាប់ខេត្តនីមួយៗ
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ

ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
សូមទំនាក់ទំនង
ទូរស័ព្ទ: (+855) 95 506 691 (KH, EN & CN)
(+855) 98 717 769 ( KH & EN)
អ៊ីមែល: info@mpsez.gov.kh
រក្សាសិទ្ធិទាំងអស់ © 2025 ដោយ MPSEZ