ចែករំលែកនៅលើ
សូមស្វាគមន៍មកកាន់ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា
ផែនការមេនេះ ផ្តោតលើទិសដៅអភិវឌ្ឍដោយផ្អែកលើលក្ខណៈ និងសក្ដានុពលនៃខេត្តនីមួយៗ។ តាមរយៈការប្រើប្រាស់ធនធានដែលមានលក្ខណៈពិសេសរបស់ខ្លួន ខេត្តនីមួយៗអាចរួមគ្នាដើម្បីបង្កើតផែនការអភិវឌ្ឍតាមតំបន់ដែលអាចពង្រីក និងបង្កើតជាកម្លាំងបង្រួបបង្រួមដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាសម្រាប់ការប្រកួតប្រជែងក្នុងតំបន់ និងពិភពលោក។
ចក្ខុវិស័យ & គោលបំណង
ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា គឺជាគម្រោងអភិវឌ្ឍដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលនឹងត្រូវអនុវត្តក្នុងរយៈពេល ១៥ ឆ្នាំ ក្នុងគោលបំណងប្រែក្លាយខេត្តព្រះសីហនុ, កោះកុង, កំពត និងកែប ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (MPSEZ) និងរបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា, ជំរុញកំណើន និងកាលានុវត្តភាព និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា។
គោលដៅទេសចរណ៍ឆ្នេរសមុទ្រលំដាប់សកលលោក៖
១
ជាដៃគូប្រកួតប្រជែងជាមួយនឹងគោលដៅទេសចរណ៍ឆ្នេរសមុទ្រកំពូលរបស់សកលលោក
២
ជាកន្លែងផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈសម្រាប់លើកកម្ពស់សុខុមាលភាពទេសចរណ៍
៣
ជាប្រភពនៃកម្មវិធីដ៏សម្បូរបែបសម្រាប់ទេសចរណ៍លំហែកម្សាន្ត
វេទិកាថ្មីសម្រាប់លើកកម្ពស់សេដ្ឋកិច្ចបៃតង៖
១
ជាប្រភពនៃថាមពលបៃតង
២
ជាកន្លែងបង្ហាញពីភាពជឿនលឿននៃការអភិវឌ្ឍវិស័យកសិកម្មនិងឧស្សាហកម្មបៃតង
៣
ជាកន្លែងបរិវត្តកម្មបៃតងនៃវិស័យហិរញ្ញវត្ថុនិងវិស័យសេវាកម្មផ្សេងទៀត
ឈរលើចក្ខុវិស័យរយៈពេលវែងខាងលើ ផែនការមេនេះ មានគោលបំណងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជា៖
១
តំបន់ដែលមានភាពប្រកួតប្រជែងយ៉ាងសកម្មផ្នែកវិនិយោគ ពិពិធកម្មឧស្សាហកម្មនិងការប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងឆ្លាតវៃនៅគ្រប់ទីកន្លែង
២
តំបន់ដែលផ្តល់កិច្ចសម្របសម្រួលខ្ពស់លើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងការដឹកជញ្ជូន
២
តំបន់ដែលផ្សារភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីដ៏ល្អប្រសើរ ជាមួយនឹងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងការរស់នៅប្រកបដោយគុណភាពខ្ពស់។
ស្របទៅតាមចក្ខុវិស័យនិងគោលបំណងខាងលើ ការអភិវឌ្ឍបណ្តាខេត្តជាប់សមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណងនិងប្រទាក់ក្រឡារំពឹងថានៅត្រឹមឆ្នាំ ២០៤០ នឹង សម្រេចតាមគោលដៅសំខាន់ៗ រួមមាន៖
១
កំណើនចំនួនប្រជាជននៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រ នឹងកើនឡើងដល់ប្រមាណ២លាននាក់ឬស្មើនឹង ១០% នៃចំនួនប្រជាជនកម្ពុជាសរុប
២
ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រ នឹងកើនឡើងដល់ប្រមាណ២០ប៊ីលានដុល្លារអាម៉េរិក ឬស្មើនឹង ១៥% នៃ ផ.ស.ស. របស់កម្ពុជា។