អំពីយើង
អំពីយើង
អំពីយើង

អំពីយើង

អំពីយើង

អំពីយើង

ចែករំលែកនៅលើ

លេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរ

លេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរ គឺជាស្ថាប័នសម្របសម្រួលអន្តរក្រសួងនៃការរៀបចំ និងការអនុវត្តផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ ដោយមានតួនាទីជា "អ្នកសម្របសម្រួលការវិនិយោគនៅតំបន់ឆ្នេរប្រកបដោយប្រសិទ្ធភាពបំផុត" លេខាធិការដ្ឋានបានប្តេជ្ញាក្នុងការប្រែក្លាយឆ្នេរសមុទ្រកម្ពុជាទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់, ពាណិជ្ជកម្ម និងឧស្សាហកម្មនៅឆ្នាំ ២០៤០។

ពួកយើងមានតួនាទីជាស្ថាប័នកណ្តាល ក្នុងការជំរុញការអនុវត្តផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំ និងអនុវត្តផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា និងគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, លេខាធិការដ្ឋានយើងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលយុទ្ធសាស្ត្រកម្រិតថ្នាក់ជាតិជាមួយនឹងការអនុវត្តនៅកម្រិតមូលដ្ឋាន។ ការងាររបស់យើងគឺបង្កើតទិសដៅគោលនយោបាយ និងការអនុវត្តនៅកម្រិតមូលដ្ឋាន ដោយសហការជាមួយនឹងគណៈអភិបាលខេត្តព្រះសីហនុ, កោះកុង, កំពត និងកែប។

បេសកកម្មរបស់យើងមានបីចំណុច៖ ទី(១) សម្របសម្រួលការអនុវត្តផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, ទី(២) ទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិ និងទី(៣) សម្របសម្រួលសំណើគោលនយោបាយដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ យើងមានតួនាទីជាអ្នកជំរុញចក្ខុវិស័យនេះ ឱ្យសម្រេចបានជោគជ័យ ដោយប្រើប្រាស់ធនធានរបស់ឆ្នេរដែលមានស្រាប់ និងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហាញពីសក្តានុពលពេញលេញរបស់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។

ដើម្បីធានាបាននូវទំនុកចិត្ត និងភាពជោគជ័យរបស់វិនិយោគិន, លេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាផ្តល់ជូននូវសេវាប្រឹក្សា និងសម្របសម្រួលការវិនិយោគ ដែលត្រូវបានរៀបចំជាពិសេសឱ្យសមស្របទៅនឹងតម្រូវការរបស់វិនិយោគិន។ ការផ្តល់ជូនទាំងនេះរួមបញ្ចូលទាំងការប្រឹក្សាជាយុទ្ធសាស្ត្រ, ការប្រឹក្សាសម្រាប់ការផ្លាស់ប្តូរទីតាំងឧស្សាហកម្ម និងការផ្តល់សេវាសម្របសម្រួលសម្រាប់វិនិយោគិន ដែលត្រូវបានរៀបចំឡើងដើម្បីជួយវិនិយោគិនកាត់បន្ថយហានិភ័យ, កាត់បន្ថយចំណាយលើការរៀបចំ និងប្រតិបត្តិការបានឆាប់រហ័ស។ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន, យើងជួយសម្រួលក្នុងការដោះស្រាយបញ្ហារាំងស្ទះផ្នែករដ្ឋបាល និងផ្តល់ជូនដំណោះស្រាយដែលមានប្រសិទ្ធភាព។ មិនថាលោកអ្នកកំពុងផ្លាស់ប្តូរទីតាំងឧស្សាហកម្ម ឬចាប់ផ្តើមគម្រោងអាជីវកម្មថ្មីក៏ដោយ, សហការជាមួយលេខាធិការដ្ឋានផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា

​មិនត្រឹមតែផ្តល់ឱកាសក្នុងការចូលទៅវិនិយោគនៅក្នុងខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាប៉ុណ្ណោះទេ, ថែមទាំងផ្តល់ជូននូវភ្នាក់ងារសម្របសម្រួលដែលអាចទុកចិត្តបាន ធានាដល់ការផ្តល់សេវាគាំទ្រការវិនិយោគប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិននាពេលអនាគត។

Explore more

Explore more

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ