សូមស្វាគមន៍មកកាន់ខេត្តកំពត
សូមស្វាគមន៍មកកាន់ខេត្តកំពត
សូមស្វាគមន៍មកកាន់ខេត្តកំពត
ទិដ្ឋភាពទូទៅខេត្តកំពត

សូមស្វាគមនន៍មកកាន់ខេត្តកំពត ជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជា។ ខេត្តកំពតមានផ្ទៃដីសរុបជាង ៤.៩ ពាន់គីឡូម៉ែតការ៉េ បែងចែកជាស្រុកចំនួន ៧ ក្រុង ២ ឃុំ ៨៥ សង្កាត់ ៨ និងភូមិចំនួន ៤៩១ កោះចំនួន ៣ និងមានឆ្នេរសមុទ្រសរុប ៦៦,៥ គីឡូម៉ែត្រ ។ ខេត្តកំពតមានប្រជាជនសរុបជាង ៧២ ម៉ឺននាក់ និងមានដង់ស៊ីតេប្រជាជន ១៥០ នាក់ក្នុងមួយគីឡូម៉ែតការ៉េ, ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមខេត្តឆ្នេរទាំងបួន។ ប្រជាជនប្រមាណ ៧២% ជាកសិករពឹងផ្អែកលើវិស័យកសិកម្មដែលជាវិស័យចម្បងមួយរបស់ខេត្ត និងប្រមាណ ១១% បំពេញការងារក្នុងវិស័យសេវាកម្ម ក្រៅពីវិស័យធំៗទាំងពីរប្រជាជន ១៧% ទៀត កំពុងបំពេញការងារនៅក្នុងផ្នែកឧស្សាហកម្ម។ ទិន្នផលកសិកម្មចម្បងៗរួមមានចម្ការដំណាំហូបផ្លែ, ទុរេន, ស្វាយ, ដូង និងផលិតផលកសិឧស្សាហកម្មដូចជា ម្រេច​, ផ្លែឈើត្រូពិច, អំបិល និងគ្រឿងសមុទ្រជាដើម។ ខេត្តកំពតគឺពោរពេញដោយធនធានទេសចរណ៍ធម្មជាតិ, បេតិកភណ្ឌ វប្បធម៌ និងកសិកម្ម និងធនធានធម្មជាតិយ៉ាងសម្បូរបែប, ជាមួយនឹងការសាងសង់ទាំងកំពង់ផេទេសចរណ៍ និងកំពង់ផែដឹកទំនិញតាមឆ្នេរសមុទ្រ ក៏ដូចជាយគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែងជាង ១/៣ និងឆ្លងកាត់ខេត្តកំពត។

គោលបំណងអភិវឌ្ឍ

ខេត្តកំពតកំពុងក្លាយខ្លួនទៅជាគោលដៅទេសចរណ៍ និងវិនិយោគឈានមុខគេនៅកម្ពុជា ដឹកនាំដោយគំរូក្របខណ្ឌ “ខ្សែក្រវាត់១ តំបន់ស្នូល១ និងចង្កោមឧស្សាហកម្ម៤” ដែលមានការគាំទ្រដោយកំពុងផែកំពត។ ខេត្តកំពតផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍សុខភាព, ទេសចរណ៍លើកោះ និងបទពិសោធន៍ “ទេសចរណ៍+កសិកម្ម” ដើម្បីបង្កើតម៉ាកសញ្ញាដែលរួមបញ្ចូលជាមួយនឹងសម្រស់ធម្មជាតិ, ភាពសម្បូរបែបនៃវប្បធម៌ និងមានឱកាសផ្នែកសេដ្ឋកិច្ចជាមួយគ្នា។

វិស័យអាទិភាព

ខេត្តកំពត​កំពុង​ក្លាយជា​មជ្ឈមណ្ឌលឆ្នេរសមុទ្រដ៏សំខាន់ សម្រាប់ការវិនិយោគ។ ខេត្តនេះផ្តល់ជូននូវសក្តានុពលខ្ពស់ក្នុងវិស័យអេកូទេសចរណ៍ និងវប្បធម៌, កសិឧស្សាហកម្ម និងពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសវៀតណាម។ ជាមួយនឹងកំពង់ផែ និងដីសម្រាប់អភិវឌ្ឍឧស្សាហកម្ម, ខេត្តកំពតជាខេត្តដំបូងរបស់កម្ពុជាសម្រាប់ការចម្រាញ់ប្រេង និងការបណ្តាក់ទុនគីមីឥន្ធនៈ ខណៈដែលមានមូលដ្ឋានដ៏រឹងមាំនៅក្នុងវិស័យស៊ីម៉ងត៍ និងសម្ភារសំណង់ដែលជួយជំរុញដល់ការកើនឡើងនៃតម្រូវការក្នុងតំបន់។ ការបញ្ចូលគ្នានូវទ្រព្យសម្បត្តិធម្មជាតិជាមួយនឹងការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ, ខេត្តកំពតគឺជាច្រកទ្វាររបស់អ្នកទៅកាន់រលកអភិវឌ្ឍតំបន់ឆ្នេរដំណាក់កាលថ្មីរបស់កម្ពុជា។

គម្រោងអាទិភាព

គម្រោងអាទិភាពចំនួន ២៤ របស់ខេត្តកំពត គាំទ្រដល់ការប្រែក្លាយខ្លួនទៅជាទីក្រុងស្អាត និងទីក្រុងបណ្តោយទន្លេបៃតង។ មជ្ឈមណ្ឌលសុខភាព និងអាហារូបត្ថម្ភថ្មីនឹងពង្រីកការយកចិត្តទុកដាក់ និងការថែទាំសម្រាប់ក្រុមដែលងាយរងគ្រោះ, ខណៈពេលដែលការគ្រប់គ្រងសំរាមមានសមត្ថភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ប្រព័ន្ធលូបង្ហូរទឹក និងប្រព័ន្ធចល័តគ្រប់គ្រងការលូតលាស់ និងជំរុញនិរន្តរភាព។ ការស្ដារច្រាំងទន្លេ និងសួនអេកូឡូស៊ី បង្កើនសមត្ថភាពការពារទឹកជំនន់ និងភាពរស់រវើក ដោយកំណត់ខេត្តកំពតឱ្យក្លាយជាគំរូសម្រាប់ការអភិវឌ្ឍទីក្រុងដែលមានការរួមបញ្ចូល និងបរិស្ថានបៃតង។

ការលើកទឹកចិត្តវិនិយោគ

ជាផ្នែកមួយនៃផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ការវិនិយោគនៅខេត្តកំពតអាចទទួលបានការលើកទឹកចិត្តក្រោមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់។

ស្វែងយល់អំពីឱកាសវិនិយោគនៅក្នុងខេត្តផ្សេងទៀត
ខេត្តព្រះសីហនុ

ទេសចរណ៍

ឧស្សាហកម្ម­­­­កែច្នៃផលិតផលកសិកម្មនិងម្ហូបអាហារទំនើប

វិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់

ខេត្តព្រះសីហនុ ដែលជាផ្កាយរះនៃទិសនិរតី ដែលជាខេត្តជាប់មាត់សមុទ្រដែលរីកលូតលាស់លឿនបំផុត និងជាច្រកទ្វារដ៏សំខាន់ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា។ ខេត្តព្រះសីហនុ មានផ្ទៃដីសរុប ២,៦៥៩ គីឡូម៉ែត្រការ៉េ មានប្រជាជនជាង ២៣ម៉ឺននាក់ និងដង់ស៊ីតេប្រជាជន ១១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។

កោះកុង
កោះកុង
កោះកុង

ទេសចរណ៍ធម្មជាតិ

ថាមពលបៃតង

កម្មន្តសាល​និងពាណិជ្ជកម្មឆ្លងព្រំដែន

ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជា។ មានផ្ទៃដីសរុបជាង ១០ ម៉ឺនគីឡូម៉ែតការ៉េ ខេត្តកោះកុងត្រូវបានបែងចែកជាស្រុកចំនួន៦ ក្រុង​ ១ ឃុំ ២៦ សង្កាត់ ៣ និងភូមិចំនួន ១១៩។ ខេត្តកោះកុងមានប្រជាជនសរុបជាង ១៥ ម៉ឺននាក់ និងមានដង់ស៊ីតេ ប្រជាជនត្រឹមតែ ១៤ នាក់ក្នុងមួយគីឡូម៉ែតការ៉េ។

កែប
កែប
កែប

ទេសចរណ៍

កសិកម្ម

ខេត្តកែប ជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា។ ជាមួយនឹងកោះដ៏ស្រស់ស្អាតចំនួន ១២ និងឆ្នេរសមុទ្រប្រវែង ២៧ គីឡូម៉ែត ខេត្តកែបមានផ្ទៃដីគោកសរុប ២០៩,៩៤ គីឡូម៉ែត្រការ៉េ និងត្រូវបានបែងចែកជា ក្រុងចំនួន ១ ស្រុកចំនួន ១ ក្នុងនោះរួមមាន ៥ ឃុំ និង១៦ ភូមិ។ ខេត្តកែបមានចំនួនប្រជាជនជាង ៤៥ ពាន់នាក់ និងមានដង់ស៊ីតេ ប្រជាជនត្រឹមតែ ២១៤ នាក់ក្នុងមួយគីឡូម៉ែតការ៉េ។

Explore more

Explore more

Explore more

ការធ្វើអាជីវកម្មនៅកម្ពុជា

ការធ្វើអាជីវកម្មនៅកម្ពុជា

ការធ្វើអាជីវកម្មនៅកម្ពុជា

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ