សូមស្វាគមន៍មកកាន់ខេត្តព្រះសីហនុ
សូមស្វាគមន៍មកកាន់ខេត្តព្រះសីហនុ
សូមស្វាគមន៍មកកាន់ខេត្តព្រះសីហនុ

ទិដ្ឋភាពទូទៅ

ទិដ្ឋភាពទូទៅ

ចែករំលែកនៅលើ

ទិដ្ឋភាពទូទៅអំពីខេត្តព្រះសីហនុ

សូមស្វាគមន៍មកកាន់ខេត្តព្រះសីហនុ តារារះនាភាគនិរតី ជាខេត្តជាប់ឆ្នេរសមុទ្រដែលរីកចម្រើនលឿនបំផុត និងជាច្រកទ្វាសមុទ្រទៅកាន់ទីផ្សារអន្តរជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា។ ខេត្តព្រះសីហនុមានផ្ទៃដីសរុប ២,៦៥៨ គីឡូម៉ែត្រការ៉េ មានប្រជាជនជាង ៣១ ម៉ឺននាក់នាក់ និងដង់ស៊ីតេប្រជាជន ១១៦ នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ ជាមួយនឹងឆ្នេរសមុទ្រប្រវែង ១៧៥,៨១ គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តកោះកុងនិងខេត្តកំពត និងកោះចំនួន ៣២ រាប់បញ្ចូលទាំង កោះរ៉ុង កោះរ៉ុងសន្លឹមដែលជាប់ឈ្មោះជាកោះដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតមួយក្នុងតំបន់។ ខេត្តព្រះសីហនុគឺជាខេត្តដែលមានការតភ្ជាប់ច្រើនជាងគេបំផុតនៅកម្ពុជា ដោយមានអាកាសយានដ្ឋានអន្តរជាតិទំនើប ផ្លូវដែកដែលស្ថិតក្នុងផែនការអភិវឌ្ឍ និងផ្លូវល្បឿនលឿនដែលកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញមកត្រឹមពីរម៉ោងប៉ុណ្ណោះ។ ធ្លាប់ជាទីក្រុងជាប់ឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ ខេត្តព្រះសីហនុបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាទីក្រុងឧស្សាហកម្មដ៏រស់រវើក។

គោលបំណងអភិវឌ្ឍ
គោលបំណងអភិវឌ្ឍ

ខេត្ត​ព្រះសីហនុ​កំពុង​ស្ថិតក្រោមការអភិវឌ្ឍរយៈពេល ១៥​ ឆ្នាំដើម្បីក្លាយជាតំបន់សេដ្ឋកិច្ចពិសេស។ ដំណាក់កាលទី ១ (២០២៥-២០៣០) នឹងផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍទេសចរណ៍ និងការទាក់ទាញការវិនិយោគឧស្សាហកម្ម។ ដំណាក់កាលទី ២ (២០៣០-២០៤០) មានគោលបំណងកំណត់ខេត្តជាទីក្រុងឆ្នេរសមុទ្រដែលមានចំណូលខ្ពស់ និងបច្ចេកវិទ្យាខ្ពស់។ នៅឆ្នាំ ២០៤០ ខេត្តព្រះសីហនុត្រូវបានរំពឹងថានឹងក្លាយជាទីក្រុងធំជាងគេទីពីររបស់ប្រទេសកម្ពុជា ដែលមានប្រជាជនជាង ១ លាននាក់ និងផលិតផលក្នុងស្រុកសរុបចំនួន ១៣,៦ ពាន់លានដុល្លារ។

វិស័យអាទិភាព
វិស័យអាទិភាព

ខេត្តព្រះសីហនុផ្តល់ជូននូវភាពចម្រុះនៃសោភ័ណភាពឆ្នេរសមុទ្រ, ការត្រៀមរួចរាល់សម្រាប់ឧស្សាហកម្ម និងសក្តានុពលនៃការច្នៃប្រឌិត ដែលធ្វើឱ្យខេត្តនេះក្លាយជាគោលដៅសំខាន់សម្រាប់វិនិយោគិន។ វិស័យទេសចរណ៍ប្រណីត និងការចិញ្ចឹមវារីវប្បកម្មប្រកបដោយនិរន្តរភាព ដល់ឧស្សាហកម្មអេឡិចត្រូនិកជំនាន់ថ្មី និងការផលិតរថយន្តអគ្គិសនី, ការរួមផ្សំគ្នានៃទ្រព្យសម្បត្តិធម្មជាតិ និងបច្ចេកវិទ្យារបស់ខេត្តព្រះសីហនុបានធ្វើឱ្យខេត្តនេះក្លាយជាម៉ាស៊ីនដ៏សំខាន់បំផុតរបស់កម្ពុជាក្នុងការជំរុញកំណើនចម្រុះ។

គម្រោងអាទិភាព
គម្រោងអាទិភាព

គម្រោង​អាទិភាព​ចំនួន ៥៥ របស់​ខេត្ត​ព្រះសីហនុ កំពុង​ប្រែក្លាយជាមជ្ឈមណ្ឌលឆ្នេរសមុទ្រដ៏សកម្ម និងមានភាពចម្រុះ​។ ចំណុចសំខាន់ៗរួមមានមជ្ឈមណ្ឌលសេវាកម្មសង្គម, ច្រករបៀងឡូជីស្ទីកឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធពណ៌បៃតងសម្រាប់ភាពធន់នឹងអាកាសធាតុ។ គម្រោងសំខាន់ៗគាំទ្រដល់ការផលិតស្អាត, ឧស្សាហកម្មដែលភ្ជាប់នឹងទេសចរណ៍ និងការការពារបរិស្ថាន ដោយដាក់ខេត្តនេះជាទិសដៅកំពូលរបស់កម្ពុជាសម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព និងកំណើនចម្រុះ។

ការលើកទឹកចិត្តវិនិយោគ
ការលើកទឹកចិត្តវិនិយោគ

យោងតាមមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្តកម្ពុជា វិស័យអាទិភាពចំនួន ១៩ រួមមាន ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់, កសិឧស្សាហកម្ម និងថាមពលបៃតង មានសិទ្ធិទទួលបានការលើកទឹកចិត្តវិនិយោគ។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ) អាចជ្រើសរើសរវាងកញ្ចប់លើកទឹកចិត្តពីរដែលផ្តល់ជូនការលើកលែងពន្ធ, ការរំលស់ពិសេស និងការលើកលែងពន្ធគយលើសម្ភារសំណង់ ឧបករណ៍សំណង់ និងធាតុចូលផលិតកម្ម។

ស្វែងយល់អំពីឱកាសវិនិយោគនៅក្នុងខេត្តផ្សេងទៀត
កោះកុង
កោះកុង

ទេសចរណ៍ធម្មជាតិ

ថាមពលបៃតង

កម្មន្តសាល​និងពាណិជ្ជកម្មឆ្លងព្រំដែន

ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជា។ មានផ្ទៃដីសរុបជាង ១០ ម៉ឺនគីឡូម៉ែតការ៉េ ខេត្តកោះកុងត្រូវបានបែងចែកជាស្រុកចំនួន៦ ក្រុង​ ១ ឃុំ ២៦ សង្កាត់ ៣ និងភូមិចំនួន ១១៩។ ខេត្តកោះកុងមានប្រជាជនសរុបជាង ១៥ ម៉ឺននាក់ និងមានដង់ស៊ីតេ ប្រជាជនត្រឹមតែ ១៤ នាក់ក្នុងមួយគីឡូម៉ែតការ៉េ។

កំពត
កំពត

ទេសចរណ៍

កសិឧស្សាហកម្ម

ឧស្សាហកម្មចម្រាញ់ប្រេងនិងគីមីឥន្ធនៈ

ខេត្តកំពត ជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជា។ ខេត្តកំពតមានផ្ទៃដីសរុបជាង ៤.៩ ពាន់គីឡូម៉ែតការ៉េ បែងចែកជាស្រុកចំនួន ៧ ក្រុង ២ ឃុំ ៨៥ សង្កាត់ ៨ និងភូមិចំនួន ៤៩១ កោះចំនួន ៣ និងមានឆ្នេរសមុទ្រសរុប ៦៦,៥ គីឡូម៉ែត្រ ។ ខេត្តកំពតមានប្រជាជនសរុបជាង ៧២ ម៉ឺននាក់ និងមានដង់ស៊ីតេប្រជាជន ១៥០ នាក់ក្នុងមួយគីឡូម៉ែតការ៉េ។

កែប
កែប

ទេសចរណ៍

កសិកម្ម

ខេត្តកែប ជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជា។ ជាមួយនឹងកោះដ៏ស្រស់ស្អាតចំនួន ១២ និងឆ្នេរសមុទ្រប្រវែង ២៧ គីឡូម៉ែត ខេត្តកែបមានផ្ទៃដីគោកសរុប ២០៩,៩៤ គីឡូម៉ែត្រការ៉េ និងត្រូវបានបែងចែកជា ក្រុងចំនួន ១ ស្រុកចំនួន ១ ក្នុងនោះរួមមាន ៥ ឃុំ និង១៦ ភូមិ។ ខេត្តកែបមានចំនួនប្រជាជនជាង ៤៥ ពាន់នាក់ និងមានដង់ស៊ីតេ ប្រជាជនត្រឹមតែ ២១៤ នាក់ក្នុងមួយគីឡូម៉ែតការ៉េ។

ស្វែងយល់បន្ថែម

ការធ្វើអាជីវកម្មនៅកម្ពុជា

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
Explore more

Explore more

ការធ្វើអាជីវកម្មនៅកម្ពុជា

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ