ចែករំលែកនៅលើ
កាលានុវត្តភាពនៃវិស័យទេសចរណ៏
ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាមានកោះសរុបចំនួន ៧១, ក្នុងចំណោមកោះទាំងនោះ កោះទន្សាយ, កោះសេស, កោះរ៉ុង, កោះរ៉ុងសន្លឹម, កោះស្តេច និងកោះជាច្រើនក្នុងខេត្តកោះកុង នឹងត្រូវបានកំណត់ឱ្យអភិវឌ្ឍរួមគ្នាជាខ្សែក្រវាត់ទេសចរណ៍ និងការអភិរក្សជីវចម្រុះសមុទ្រ។ កោះទាំងនេះនឹងត្រូវប្រែក្លាយទៅជាគោលដៅទេសចរណ៍ប្រណីតដែលផ្តល់ជូននូវបទពិសោធន៍សម្រាកលំហែកាយ និងវិស្សមកាលលំដាប់ខ្ពស់, ត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបំពេញតម្រូវការ និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិ។
ចំណុចខ្លាំង: ធនធានអេកូឡូស៊ីទេសចរណ៍សម្បូរបែប, ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មូលដ្ឋាន ដូចជាសណ្ឋាគារលំដាប់ផ្កាយជាច្រើនត្រូវបានបង្កើតឡើងនៅក្នុងតំបន់ឆ្នេរ។ ធនធានលើកោះ ក្នុងសមុទ្រនិងឆ្នេរសមុទ្រដ៏សម្បូរបែប ព្រមទាំងបេតិកភណ្ឌវប្បធម៌ជាច្រើននិងតំបន់ទេសចរណ៍ល្បីៗ នឹងបង្កើនភាពទាក់ទាញនៃតំបន់ឆ្នេរបន្ថែមទៀត។
កាលានុវត្តភាព: ក្នុងបរិការណ៍ក្រោយជម្ងឺរាតត្បាត ទេសចរណ៍ឆ្នេរ សមុទ្រ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍បាននិងកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។ បណ្តាខេត្តជាប់ឆ្នេរសមុទ្រមានធនធានអេកូឡូស៊ីសម្បូរបែបដែលត្រូវបានថែរក្សាយ៉ាងល្អ។ បន្ថែមពីលើនេះ ប្រទេសដែលកំពុងលេចធ្លោនៃភ្ញៀវទេសចរអន្តរជាតិ ដូចជាចិននិង ឥណ្ឌា បង្កើនការចាប់អារម្មណ៍លើវិស័យទេសចរណ៍កម្ពុជា។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អសម្រាប់វិនិយោគិនដែល មានចក្ខុវិស័យឆ្ពោះទៅអនាគត ដើម្បីក្លាយខ្លួនជាអ្នកដែលទទួលបានអត្ថប្រយោជន៍ដំបូងពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រ ដែលមានសក្តានុពលរីកចម្រើនខ្លាំងបំផុតមួយនៅអាស៊ីអាគ្នេយ៍។