ឧស្សាហកម្ម
ឧស្សាហកម្ម
ឧស្សាហកម្ម

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ចែករំលែកនៅលើ

Kampot Tourism

នៅក្នុងវិស័យទេសចរណ៍, ខេត្តកំពតជាខេត្តជាប់ឆ្នេរសមុទ្រមួយក្នុងចំណោមខេត្តទាំងបួនរបស់ប្រទេសកម្ពុជា,  ពោរពេញទៅដោយមរតកវប្បធម៌ដ៏សម្បូរបែបដែលធ្វើឲ្យខេត្តនេះមានអត្តសញ្ញាណផ្ទាល់ខ្លួន, មានភាពទាក់ទាញប្រវត្តិសាស្ត្រ និងសម្រស់ធម្មជាតិ។ មានទីតាំងជាយុទ្ធសាស្ត្រនៅភាគនិរតី, ខេត្តនេះមានផ្លូវតភ្ជាប់យ៉ាងរលូនទៅកាន់ទីក្រុងសំខាន់ៗ រួមទាំងរាជធានីភ្នំពេញ, ធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិកាន់តែមានភាពងាយស្រួល។ កំពត​មាន​កន្លែង​ទេសចរណ៍​សរុប​ចំនួន ៤១ ដែល​ភាគ​ច្រើន​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ និង​មាត់ទន្លេ​។ តំបន់ទាំងនេះត្រូវបានបន្ថែមនូវធម្មជាតិដ៏ស្រស់បំព្រងបន្ថែមទៀត ដោយតំបន់ទេសចរណ៍ធម្មជាតិ នៅលើបណ្តាកោះជិតៗ និងនៅតាមជួរភ្នំជុំវិញ, ផ្តល់ជូនជម្រើសទេសចរណ៍បែបធម្មជាតិជាច្រើន និងច្រករបៀងទេសចរណ៍បៃតង ដែលបុំពេញតម្រូវការអ្នកស្រឡាញ់ធម្មជាតិ និងចូលចិត្តការផ្សងព្រេង។

ខេត្តកំពតផ្តល់ជូននូវការរូមបញ្ចូលគ្នារវាងវប្បធម៌ និងប្រវត្តិសាស្ត្រ, គោលដៅទេសចរណ៍ និងវិនិយោគដ៏ទាក់ទាញនេះ សូមអញ្ជើញភ្ញៀវទេសចរ និងវិនិយោគិនមកស្វែងយល់អំពីស្ថាបត្យកម្មអាណានិគមបារាំង, ប្រាសាទបុរាណ និងចំការម្រេចដ៏ល្បីឈ្មោះលើពិភពលោក។ តំបន់ទេសចរណ៍សំខាន់ៗរួមមាន ឋានសួគ៌ភ្នំបូកគោ, ភ្នំឈ្ងោក និងល្អាងកំពង់ត្រាច។ ភ្ញៀវទេសចរអាចរៀនសូត្រពីទំនៀមទំលាប់ប្រពៃណីនៅតាមភូមិជាប់មាត់ទន្លេ, ស្ចែងយល់ពីវាលអំបិលប្រពៃណី និងដើរលេងក្នុងផ្សារក្នុងស្រុកដើម្បីទទួលបានបទពិសោធន៍វប្បធម៌ជាក់ស្តែង ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត។ 

ទេសចរណ៍វប្បធម៌ និងបេតិកភណ្ឌ

ខេត្តកំពតផ្តល់ជូននូវលក្ខណៈពិសេសនៃវប្បធម៌ និងប្រវត្តិសាស្ត្រ, ដោយអញ្ជើញភ្ញៀវទេសចរឱ្យបានស្គាល់ពីទីតាំងសំខាន់ៗ និងនិងទំនៀមទម្លាប់បុរាណរបស់ខេត្តកំពត។ ទីតាំងសំខាន់ៗរួមមានស្ថាបត្យកម្មអាណានិគមបារាំងនៃទីរួមខេត្តកំពត, ប្រាសាទភ្នំឈ្ងោក, ល្អាងកំពង់ត្រាច និងឋានសួគ៌ភ្នំបូកគោ។ ភ្ញៀវទេសចរអាចចូលរួមក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក ដោយធ្វើដំណើរស្វែងយល់អំពីស្រែអំបិលបុរាណ, ចូលរួមជាមួយអ្នកភូមិលើទឹក និងដើរលេងតាមទីផ្សារក្នុងស្រុក។ ជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងទេសភាពដ៏អស្ចារ្យ, តំបន់នេះផ្តល់ជូននូវដំណើរកម្សាន្ដដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធន៍ជាក់ស្តែង និងមានអត្ថន័យ។

កសិ-អេកូទេសចរណ៍

កំពតមានភាពល្បីល្បាញទូទាំងពិភពលោកដោយសារម្រេចដែលមានគុណភាពខ្ពស់ និងប្រពៃណីកសិកម្មដ៏សម្បូរបែប។ នៅក្នុងតំបន់ទេសចរណ៍ កសិ-អេកូ ភ្ញៀវទេសចរអាចស្ចែងយល់ពីជីវិតបែបជនបទតាមរយៈការទស្សនាចម្ការម្រេច, ចម្ការផ្លែឈើ និងកសិដ្ឋានសរីរាង្គ។ បទពិសោធន៍ដែលភ្ញៀវទេសចរគួរសាកមានដូចជា​ ការភ្លក់រសជាតិរបស់ម្រេចកំពត, អាហារពីកសិដ្ឋាន, និងការស្នាក់នៅតាមសហគមន៍ភូមិអេកូធម្មជាតិ ផ្តល់នូវអារម្មណ៍ជិតស្និទ្ធជាមួយនឹងប្រជាជនក្នុងតំបន់។ តំបន់នេះលើកស្ទួយដល់ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ជាមួយនឹងការជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ហើយផ្តល់ជូននូវបទពិសោធន៍ដំណើរកម្សាន្តប្រកបដោយអត្ថន័យ និងការអប់រំ។

ទេសចរណ៍លើភ្នំ និងផ្សងព្រេង

សម្រាប់អ្នកចូលចិត្តធម្មជាតិ និងអ្នកចង់ស្វែងរកការផ្សងព្រេង, ឧទ្យានជាតិព្រះមុនីវង្សបូកគោគឺជាតំបន់ភ្នំ និងតំបន់ផ្សងព្រេងដែលផ្តល់ជូននូវជម្រើសសកម្មភាពយ៉ាងច្រើនប្រភេទ។ សកម្មភាពទាំងនោះមានដូចជា ការដើរឡើងភ្នំតាមព្រៃឈើ និងផ្លូវជិះកង់, ការទស្សនាសត្វព្រៃ និងការបោះតង់, តំបន់នេះនឹងធ្វើឱ្យភ្ញៀវទេសចរកាន់តែមានភាពជិតស្និតជាមួយនឹងធម្មជាតិឡើងវិញ។ ភ្នំបូកគោក៏មានកន្លែងស្នាក់នៅបែបអេកូ, កន្លែងសម្រាកលំហែកាយ និងកន្លែងធ្វើសមាធិ ដែលជួយដល់សុខភាពផ្លូវចិត្ត និងការយល់ដឹងអំពីបរិស្ថាន។ នេះគឺជាទិសដៅដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវទេសចរដែលកំពុងស្វែងរកដំណើរផ្សងព្រេងបែបស្រួលៗ និងការសម្រាកបែបស្ងប់ស្ងាត់។

ទេសចរណ៍ MICE និងតំបន់ទេសចរណ៍ច្នៃប្រឌិត

កំពតកំពុងក្លាយជាទីតាំងដ៏ច្នៃប្រឌិត និងបំផុសគំនិតដល់ទេសចរណ៍សម្រាប់អាជីវកម្មខ្នាតតូច។ ទេសចរណ៍ MICE និងតំបន់ទេសចរណ៍ច្នៃប្រឌិត ផ្តល់នូវកន្លែប្រជុំងសន្និសីទបែបបូទិក និងបរិយាកាសការងាររដែលល្អបំផុតសម្រាប់ការប្រជុំ, ដំណើរកម្សាន្តសម្រាប់ លើកទឹកចិត្តដល់បុគ្គលិក, ការសម្រាកបែបស្ងប់ស្ងាត់ និងការតាំងពិពណ៌។ ជាមួយនឹងបរិយាកាសដ៏ស្ងប់ស្ងាត់ និងទេសភាពជុំវិញដ៏គួរឱ្យទាក់ទាញ, ខេត្តកំពតផ្តល់នូវជម្រើសជាច្រើនសម្រាប់អ្នកជំនាញ, សហគ្រិន និងអ្នកច្នៃប្រឌិតដែលចង់ទទួលបានទាំងផលិតភាពក្នុងការងារ និងការសម្រាកលំហែកាយ។

ទេសចរណ៍ចម្រុះឬទេសចរណ៍+
ទេសចរណ៍កំសាន្ត

ព្រះសីហនុ

ផ្តល់ជូននូវឆ្នេរសមុទ្រចម្រុះដូចជា ឆ្នេរសុខា និងឆ្នេរអូរត្រេះ អមជាមួយឆ្នេរអូរឈើទាលដ៏រស់រវើក ដែលល្បីឈ្មោះដោយសារបារនៅឆ្នេរ និងជីវិតពេលរាត្រី។ ភ្ញៀវទេសចរណ៍អាចរីករាយនឹងដំណើរកម្សាន្តទៅកាន់កោះរ៉ុង និងកោះរ៉ុងសន្លឹម, ស្វែងយល់ពីវប្បធម៌ក្នុងស្រុកនៅផ្សារលើ និងទទួលបានបទពិសោធន៍កម្សាន្តពេលរាត្រីដ៏រស់រវើក។ ជាមួយនឹងរមណីយដ្ឋានប្រណិត និងការកម្សាន្តតាមមាត់ទឹក, ខេត្តនេះគឺជាទិសដៅដ៏ល្អឥតខ្ចោះនៃការផ្សងព្រេង និងការសម្រាកលំហែ។

អេកូទេសចរណ៍

កោះកុង

ផ្តល់ជូននូវទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងជីវចម្រុះដ៏សម្បូរបែប, ភាពទាក់ទាញរបស់ខេត្តកោះកុងរួមមាន ជួរភ្នំក្រវាញ, ទឹកធ្លាក់តាតៃ និងដែនជម្រកសត្វព្រៃពាមក្រសោប។ ភ្ញៀវទេសចរអាចជិះទូកគយគន់ព្រៃកោងកាង, រីករាយនឹងការសម្រាកម្សាន្តលើកោះដូចជា កោះស្តេច, និងទស្សនាសត្វព្រៃនៅក្នុងតំបន់ជីវចម្រុះជាច្រើនរបស់កម្ពុជា។ ខេត្តកោះកុងជាទិសដៅដ៏សក្តិសមសម្រាប់អ្នកស្រឡាញ់ធម្មជាតិដែលកំពុងស្វែងរកការផ្សងព្រេងប្រកបដោយនិរន្តរភាព និងបទពិសោធន៍ជាក់ស្តែង។

ទេសចរណ៍កម្រិតខ្ពស់

កែប

ខេត្តកែបមានភាពទាក់ទាញជាមួយនឹងឆ្នេរសមុទ្រ, រមណីយដ្ឋានដ៏ប្រណិត និងផ្លូវលំដ៏ស្រស់ស្អាត់ទៅកាន់ឧទ្យានជាតិកែប ដែលផ្តល់ជូននូវការសម្រាកលំហែកាយបែបឯកជន និងប្រណីតភាព។ ភ្ញៀវទេសចរអាចពិសារអាហារសមុទ្រស្រស់ៗនៅផ្សារក្តាម, សម្រាកលំហែកាយនៅក្នុងវីឡាឯកជនគយគន់ទេសភាពរបស់សមុទ្រ, ទស្សនាវីឡាបារាំងបែបប្រវត្តិសាស្ត្រ និងការសម្រាកលំហែកាយដោយភាសុខភាព។ ដំណើរកម្សាន្តជិះទូកទៅកាន់កោះទន្សាយ ដែលមានឆ្នេរខ្សាច់ និងភាពទាក់ទាញបែបបុរាណ។ ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពប្រណីត, ទេសភាពធម្មជាតិ និងអាហារឆ្ងាញ់ៗ, ខេត្តកែបជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរលំដាប់ខ្ពស់ដែលកំពុងស្វែងរកកន្លែងកម្សាន្តតាមឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់។

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ