ចែករំលែកនៅលើ
កិសិឧស្សាហម្ម និងកសិកម្ម

ឧស្សាហកម្មកែច្នៃកសិផល និងកសិកម្ម គឺជាវិស័យឧស្សាហកម្មដ៏សំខាន់នៅក្នុងផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា, ខេត្តព្រះសីហនុ ត្រូវបានកំណត់ឱ្យក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការកែច្នៃកម្រិតខ្ពស់ និងពាណិជ្ជកម្មកសិផលដ៏សំខាន់ ដោយប្រើប្រាស់កំពង់ផែទឹកជ្រៅ, តំបន់ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធនាំចេញ។ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនេះ, ខេត្តកោះកុង និងខេត្តកំពត នឹងបម្រើជាតំបន់ដាំដុះសំខាន់ៗ និងជាតំបន់កែច្នៃបឋម។ ខេត្តកែបរួមចំណែកជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមកសិកម្ម និងជាទីផ្សារក្នុងស្រុកសម្រាប់លក់ផលិតផលកែច្នៃ។ ជាចុងក្រោយ, ខេត្តទាំងបួននឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ផលិតផលឧស្សាហកម្មកែច្នៃកសិផល និងកសិកម្មពេញលេញ ដែលពាក់ព័ន្ធនឹងការដាំដុះ, ការដឹកជញ្ជូន, ការកែច្នៃរបឋម, ការកែច្នៃកម្រិតខ្ពស់ និងការជួញដូរកសិផលពីប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោក។
ចំណុចខ្លាំង: ខេត្តជាប់ឆ្នេរសមុទ្រសម្បូរទៅដោយវត្ថុធាតុដើមកសិកម្មដែលមានសក្ដានុពលក្នុងការផ្សារភ្ជាប់ជាមួយនឹង “របៀងមច្ឆានិងអង្ករ” សម្រាប់ប្រភពវត្ថុធាតុដើម។ កំពង់ផែជាច្រើនបានជួយសម្រួលដល់ការនាំចេញកសិផលយ៉ាងឆាប់រហ័ស។
កាលានុវត្តភាព: ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានកម្ពុជាជាភាគី រួមមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត គោល-នយោបាយអនុគ្រោះពន្ធផ្តល់កាលានុវត្តភាពកាន់តែច្រើន សម្រាប់ការនាំចេញផលិតផលកសិកម្មមួយចំនួន។ គោលនយោបាយអនុគ្រោះពាណិជ្ជកម្មប្រកបដោយសក្តានុពលពីប្រទេសកម្ពុជា ក៏នឹងជំរុញការវិនិយោគបន្ថែមទៀតលើឧស្សាហកម្មកែច្នៃកសិផល។









