ចែករំលែកនៅលើ
ឧស្សាហកម្មកែច្នៃផលិតផលកសិកម្មនិងម្ហូបអាហារទំនើប ខេត្តកំពត
ក្នុងវិស័យកសិកម្ម ខេត្តកំពតមានសក្តានុពលក្នុងការអភិវឌ្ឍបន្ថែមលើការកែច្នៃវត្ថុធាតុដើមកសិកម្មដែលមានប្រភពមកពីខេត្តកែប និងក្នុងខេត្តកំពតផ្ទាល់ដូចជា ម្រេច, អំបិល និងគ្រឿងសមុទ្រ។ ការកែច្នៃដំបូងនេះអាចរួមបញ្ចូលជាមួយនឹងការកែច្នៃកម្រិតខ្ពស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើតខ្សែសង្វាក់កសិឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងគោលបំណងបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ខេត្តកំពតគឺជាមជ្ឈមណ្ឌលកសិឧស្សាហកម្មដែលកំពុងរីកចម្រើន, មានកេរ្តិ៍ឈ្មោះល្បីលើពិភពលោកដោយសារតែមានម្រេច និងស្ករត្នោតដែលទទួលបានវិញ្ញាបនបត្រ GI។ ខេត្តនេះមានផលិតផលនាំចេញដែលមានតម្លៃខ្ពស់រួមមាន គ្រឿងទេសកម្រិតខ្ពស់, អំបិល, ផ្លែឈើត្រូពិច និងផលិតផលពីដូង។ ដោយអ្នកផលិតកំពុងអភិវឌ្ឍខ្លួនសម្រាប់ការចូលទៅកាន់ទីផ្សារថ្នាក់ខ្ពស់ ហើយហេដ្ឋារចនាសម្ព័ន្ធក៏កំពុងមានការកែលម្អបន្ថែមផងដែរ, ខេត្តកំពតមានទីតាំងដ៏ល្អ សម្រាប់ធ្វើជាច្រកយុទ្ធសាស្ត្រតភ្ជាប់ផលិតកម្មកសិកម្មទៅកាន់បណ្តាញនាំចេញសកល។ ជាមួយនឹងភាពត្រឹមត្រូវ, ភាពសម្បូរបែបនៃផលិតផល និងសក្តានុពលក្នុងការទទួលយកការវិនិយោគ បានធ្វើឲ្យខេត្តនេះជាទីតាំងដ៏ដ៏ល្អឥតខ្ចោះសម្រាប់ការវិនិយោគក្នុងវិស័យកសិឧស្សាហកម្មដែលមានតម្លៃបន្ថែម។
ផលិតផលគ្រឿងទេស និងឱសថ
ខេត្តកំពតត្រូវបានទទួលស្គាល់ជាអន្តរជាតិសម្រាប់ម្រេចកំពតថ្នាក់ខ្ពស់ ដែលជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI), និងកំពុងស្វែងរកឱកាសកែច្នៃសម្រាប់ឱសថ និងគ្រឿងទេសផ្សេងៗទៀត។ ការវិនិយោគលើបច្ចេកវិទ្យាសម្ងួត, ការកិន និងការបញ្ចូលជាសារធាតុ (infusion) ជួយជំរុញឱ្យខេត្តកំពតរីកចម្រើមឡើងក្នុងខ្សែសង្វាក់តម្លៃបន្ថែម។ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ការកែច្នៃគ្រឿងទេស និងជម្រុញការចូលរួមវិនិយោគពីវិស័យឯកជនក្នុងការកែច្នៃគ្រឿងទេសដែលមានតម្លៃបន្ថែមខ្ពស់ អាចជួយបង្កើនសមត្ថភាពប្រកួតប្រជែងបានបន្ថែមទៀត។
ផលិតផលដែលមានមូលដ្ឋានលើផ្លែឈើ
ដីមានជីជាតិ និងលក្ខខណ្ឌបរិយាកាសរបស់ខេត្តកំពត បានជួយដល់ការប្រមូលផលផ្លែស្វាយ, ទុរេន, ខ្នុរ និងចេក, ដែលមានសក្តានុពលខ្ពស់សម្រាប់ការកែច្នៃជាទឹកផ្លែឈើ, ផ្លែឈើក្រៀម និងជែលធ្វើពីផ្លែឈើ។ ការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការបន្ទាប់ពីការប្រមូលផលដូចជា ការដឹកជញ្ជូនត្រជាក់, មន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាវេចខ្ចប់ដែលងាយស្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យម មានសារៈសំខាន់ណាស់ នឹងជួយកាត់បន្ថយការខូចគុណភាព និងបង្កើនទិន្នផលកែច្នៃ។ ភាពជាដៃគូររវាងរដ្ឋ និងឯកជនក៏អាចជួយក្នុងការផ្តល់វិញ្ញាបនបត្រ និងបង្កើតម៉ាកសញ្ញាផលិតផលផ្លែឈើត្រូពិចកំពតសម្រាប់ការនាំចេញផងដែរ។
ផលិតផលពិសេសក្នុងស្រុក
វិស័យកសិឧស្សាហកម្មរបស់ខេត្តកំពត កំពុងមានសក្តានុពលខ្លាំងដោយសារផលិតផលធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន, ផលិតផលធ្វើដោយដៃ ដែលមានសមត្ថភាពទាក់ទាញទៅកាន់ទីផ្សារដែលផ្តោតលើអនាម័យសុខភាព និងទីផ្សារថ្នាក់ខ្ពស់។ ការកែច្នៃផ្លែដូងកំពុងវិវ្ឍន៍ទៅដល់ការផលិតប្រេងដូងធម្មជាតិ, នំបន្ទះដូង និងទឹកដូងដាក់ក្នុងដប ដែលស្របទៅនឹងតម្រូវការផលិតផលដែលមានអនាម័យរបស់ទីផ្សារអន្តរជាតិ, និងមានមូលដ្ឋានលើរុក្ខជាតិ។ ការពង្រឹងស្តង់ដារ និងបច្ចេកទេសវេចខ្ចប់ អាចជួយបង្កើតឱកាសចូលទៅកាន់ទីផ្សារលក់រាយលំដាប់ខ្ពស់ និងពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់អ្នកផលិតក្នុងស្រុក។ ខេត្តកំពតគឺជាអ្នកផលិតអំបិលសមុទ្រដែលមានគុណភាពខ្ពស់ រួមទាំង "ផ្កាអំបិល" ដែលកម្រ, ប្រមូលផលដោយដៃ, ដែលត្រូវបានមេចុងភៅទូទាំងពិភពលោកទទួលស្គាល់ពីគុណភាព។ ខេត្តកំពតក៏មានឧស្សាហកម្មផលិតទឹកត្រី ដែលមានការកំពុងរីកចម្រើន, ដោយយកអំបិលកំពតមកដំណើរការវិធីសាស្រ្តបែបប្រពៃណីបុរាណ ដើម្បីបង្កើតជាផលិតផលដែលមានរសជាតិឆ្ងាញ់ ដែលមានសមត្ថភាពខ្ពស់ក្នុងការបំពេញតម្រូវការទាំងក្នុងស្រុក និងការនាំចេញ។ ជាមួយនឹងការវិនិយោគផ្តោតលើម៉ាកយីហោ, ការគ្រប់គ្រងគុណភាព និងការកែច្នៃខ្នាតតូច, ផលិតផលឯកទេសរបស់ខេត្តកំពតមានសក្ដានុពលខ្ពស់ក្នុងការលើកស្ទួយប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ និងចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។