សូមស្វាគមន៍មកកាន់ខេត្តកោះកុង
សូមស្វាគមន៍មកកាន់ខេត្តកោះកុង
សូមស្វាគមន៍មកកាន់ខេត្តកោះកុង
វិស័យអាទិភាព

ជាមួយនឹងទីតាំងភូមិសាស្ត្រអំណោយផល និងដីមានជីជាតិ ខេត្តកោះកុងត្រូវបានផ្តល់អាទិភាពក្នុងការអភិវឌ្ឍអេកូទេសចរណ៍, កសិកម្ម និងវារីវប្បកម្ម ក៏ដូចជាកម្មន្តសាល និងពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប្រទេសថៃ។ លើសពីនេះ ភាពសម្បូរបែបនៃធនធានធម្មជាតិ គួបផ្សំនឹងសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តកោះកុង មានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍឧស្សាហកម្មដែលកំពុងរីកចម្រើន ដូចជាពាណិជ្ជកម្មកាបូន និងថាមពលបៃតង។

អេកូទេសចរណ៍

ខេត្តកោះកុង គឺជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ និង​លំហែ​ដ៏​សំខាន់​មួយ​ក្នុង​ប្រទេស​កម្ពុជា។ ខេត្តនេះសម្បូរទៅដោយភាពចម្រុះនៃធនធានធម្មជាតិ, ជាទីជម្រកសម្រាប់ព្រៃកោងកាង, ទន្លេ, ទឹកជ្រោះ, ភ្នំខៀវស្រងាត់ កោះធម្មជាតិ, ឧទ្យានសមុទ្រ និងឆ្នេរសមុទ្រ។ ធនធានទាំងនេះបង្កើតជាមូលដ្ឋានសម្រាប់បទពិសោធន៍ទេសចរណ៍ និងឱកាសវិយោគលើទេសចរណ៍បែបផ្សងព្រេង, ធម្មជាតិ, សំរាកលំហែកាយ និងស្វែងយល់ពីវប្បធម៌។

ជាមួយនឹងការកើនឡើងនូវចំណាប់អារម្មណ៍ក្នុងតំបន់ចំពោះការធ្វើដំណើរកម្សាន្តប្រកបដោយចីរភាព និងបទពិសោធន៍ជាក់ស្តែង, ខេត្តកោះកុងកំពុងទទួលបានឱកាសដ៏ល្អក្នុងការចម្រុះវិស័យទេសចរណ៍របស់ខ្លួន និងអភិវឌ្ឍផលិតផលដែលមានតម្លៃខ្ពស់ និងផលប៉ះពាល់បរិស្ថានទាប ដែលទាក់ទាញទាំងទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ តាមរយៈការប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ, ខេត្តនេះអាចបង្កើនតួនាទីរបស់ខ្លួនក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍របស់កម្ពុជា ខណៈដែលរួមចំណែកក្នុងគោលដៅបង្កើនភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។

ខេត្តកោះកុងផ្តល់ជូននូវទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងជីវចម្រុះដ៏សម្បូរបែប, ភាពទាក់ទាញរបស់ខេត្តកោះកុងរួមមាន ជួរភ្នំក្រវាញ, ទឹកធ្លាក់តាតៃ និងដែនជម្រកសត្វព្រៃពាមក្រសោប។ ភ្ញៀវទេសចរអាចជិះទូកគយគន់ព្រៃកោងកាង, រីករាយនឹងការសម្រាកម្សាន្តលើកោះដូចជា កោះស្តេច, និងទស្សនាសត្វព្រៃនៅក្នុងតំបន់ជីវចម្រុះជាច្រើនរបស់កម្ពុជា។ ខេត្តកោះកុងជាទិសដៅដ៏សក្តិសមដល់ការទស្សនាកម្សាន្ត និង/ឫក៏ទិសដៅវិនិយោគសម្រាប់អ្ន​កស្រឡាញ់ធម្មជាតិដែលកំពុងស្វែងរកការផ្សងព្រេងប្រកបដោយនិរន្តរភាព និងបទពិសោធន៍ជាក់ស្តែង។

អេកូទេសចរណ៍

ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងជីវចម្រុះដ៏សម្បូរបែប, ខេត្តកោះកុងគឺជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ទេសចរណ៍បែបផ្សងព្រេង និងអេកូទេសចរណ៍។ ភ្ញៀវទេសចរអាចរីករាយនឹងដំណើរឡើងភ្នំក្រវាញជាមួយមនឹងគ្គុទ្ទេសក៍ទេសចរណ៍, ជិះទូកកាយ៉ាក់លេងកម្សាន្តតាមមាត់ទឹក និងទស្សនាសត្វព្រៃដ៏កម្រ។ ទីតាំងដ៏គួរឱ្យចាប់អារម្មណ៍រួមមាន ទឹកជ្រោះតាតៃ, កន្លែងស្នាក់នៅបែបអេកូធម្មជាតិ និងការជិះទូកឆ្លងកាត់ដែនជម្រកសត្វព្រៃពាមក្រសោប។ សកម្មភាពដែលទាក់ទងនឹងធម្មជាតិទាំងនេះ បង្កើតបានបទពិសោធន៍យ៉ាងមានអត្ថន័យជាមួយបរិស្ថាន និងរួមចំណែកក្នុងការអភិរក្សតំបន់ព្រៃឈើនៅអាស៊ីអាគ្នេយ៍។

ទេសចរណ៍លើភ្នំ និងផ្សងព្រេង

តំបន់ភ្នំ និងតំបន់ផ្សងព្រេង គឺជាសម្បត្តិធម្មជាតិដ៏អស្ចារ្យបំផុតរបស់ខេត្តកោះកុង។ ជួរភ្នំក្រវាញ ដែលជាព្រៃដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍, ផ្តល់ឱកាសឱ្យភ្ញៀវទេសចររីករាយនឹងដំណើរដើរឡើងភ្នំក្នុងព្រៃ ជិះទូកកាយ៉ាក់លេងកម្សាន្តតាមមាត់ទឹក និងទស្សនាសត្វព្រៃ។ ភ្ញៀវទេសចរអាចឡើងភ្នំដើម្បីទៅទស្សនាទឹកធ្លាក់តាតៃដ៏ស្រស់ស្អាត, ជិះខ្សែកាប ឬមានមគ្គុទ្ទេសក៍ ដើម្បីណែនាំនិងទស្សនាសត្វទោច, បក្សីខ្លែង និងដំរីព្រៃ។ នៅដែនជម្រកសត្វព្រៃពាមក្រសោប ផ្លូវដើរតាមព្រៃកោងកាង និងប៉មសម្រាប់មើលបក្សី នាំ​ភ្ញៀវទេសចរឱ្យបានជិតស្និតនឹងសត្វព្រៃកម្រដែលរស់នៅតំបន់សើម។ ដោយមានកន្លែងស្នាក់នៅបែបអេកូនៅជិតធម្មជាតិ និងអ្នកអភិរក្សសហគមន៍, តំបន់នេះអំពាវនាវឱ្យភ្ញៀវមកស្វែងយល់ដោយមានទំនួលខុសត្រូវ និងមកភ្ជាប់ទំនាក់ទំនងជាមួយព្រៃឈើធម្មជាតិ។

ទេសចរណ៍ MICE និងតំបន់ទេសចរណ៍ច្នៃប្រឌិត

កោះកុង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​ទៅ​ជា​គោលដៅដ៏​ពិសេស​មួយ​ក្នុងការធ្វើដំណើរសម្រាប់បំពេញការងារ​ដែល​យល់​ពី​បរិស្ថាន និង​កន្លែង​សម្រាក​លំហែ​ប្រកបដោយ​ភាព​ច្នៃប្រឌិត។ រមណីយដ្ឋានតូចៗ និងផ្ទះសំណាក់ដែលមានទីតាំងនៅជ្រលងដងទន្លេ ផ្តល់កន្លែងប្រជុំសម្រាប់សិក្ខាសាលា, កន្លែងសម្រាកលំហែកាយ ឬកន្លែងស្នាក់នៅ។ ទីតាំងទាំងនេះស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ដែលជំរុញឱ្យមានការច្នៃប្រឌិត, ការផ្តោតអារម្មណ៍ និងការសហការគ្នាជាក្រុមបានល្អ។ ពួកគេអាច​រួម​បញ្ចូល​ការ​ប្រជុំសិក្ខាសាលា​នឹង​សកម្មភាពជាមួយធម្មជាតិ​ដូចជា​ការទស្សនា​ទឹកជ្រោះ ​ឬ​ការ​ដាំ​ដើម​កោងកាង។ សម្រាប់អ្នកជំនាញ, សហគ្រិន និងសិល្បករដែលកំពុងស្វែងរកការសម្រាកលំហែកាយឆ្ងាយពីទីក្រុង, ខេត្តកោះកុងជាកន្លែងស្ងប់ស្ងាត់ និងផ្តល់ថាមពលសម្រាប់ផលិតភាព និងការច្នៃប្រឌិត។

ទេសចរណ៍កោះ និងឆ្នេរសមុទ្រ

ឆ្នេរសមុទ្របស់រខេត្តកោះកុងពោរពេញដោយកោះដ៏ស្រស់ស្អាត, ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រចម្រុះ។ ភ្ញៀវទេសចរអាចរីករាយជាមួយការជិះទូកតាមព្រៃកោងកាង ឬធ្វើដំណើរកម្សាន្តទៅកាន់កោះនានាដូចជា កោះស្តេច, ដែលមានភាពទាក់ទាញជាមួយនឹងថ្មប៉ប្រះទឹក, កន្លែងចុះមើលផ្កាថ្ម និងវប្បធម៌នេសាទក្នុងស្រុក។ ឆ្នេរស្ងប់ស្ងាត់នៅជិតថ្មស និងកោះកាពិ ផ្តល់នូវបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់ការជិះទូកកាយ៉ាក, ជិះក្តារលើទឹក ឬសម្រាកលំហែកាយក្បែរមាត់ទឹក។ បឹងហ្គាឡូ​បែប​ជនបទ និង​រីសតបែប​អេកូ​ទេសចរណ៍នៅ​តាម​បណ្តោយមាត់ទឹកផ្តល់នូវបទពិសោធន៍​ការ​ស្នាក់​នៅ​យ៉ាងជិតស្និតជាមួយ​នឹង​ធម្មជាតិ។ តំបន់នេះផ្តល់ជូននូវតុល្យភាពរវាងការផ្សងព្រេង និងភាពស្ងប់ស្ងាត់ ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ផ្តាច់ខ្លួនពីជីវិតប្រចាំថ្ងៃ និងរីករាយជាមួយសម្រស់ដ៏ទាក់ទាញរបស់ឆ្នេរសមុទ្រនៃភាគនិរតីរបស់ប្រទេសកម្ពុជា។

កិសិឧស្សាហម្ម និងកសិកម្ម

នៅក្នុងវិស័យកសិកម្ម ខេត្តកោះកុងផ្គត់ផ្គង់ជាវត្ថុធាតុដើមកសិកម្មចម្បង, រួមទាំងផលិតផលសមុទ្រ និងកសិផលពាក់កណ្តាលសម្រេច បន្ទាប់មកត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តព្រះសីហនុ ដើម្បីកែច្នៃកម្រិតខ្ពស់។ ផលិតផលកែច្នៃទាំងនេះ ត្រូវបានបម្រុងទុកផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្រោមផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងត្រូវបានកំណត់ឱ្យក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យកសិឧស្សាហកម្ម, ដោយការប្រើប្រាស់ធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួន និងការតភ្ជាប់ព្រំដែនដ៏រឹងមាំ។ ខេត្ត​នេះ​កំពុង​ផ្លាស់ប្តូរ​ពី​ការកែច្នៃបឋម ​ទៅ​ជាការ​កែច្នៃ​តម្លៃ​បន្ថែម​នៃ​ផ្លែឈើ​ត្រូពិច, អាហារ​សមុទ្រ និង​អនុផលព្រៃឈើ។ គាំទ្រដោយការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន, ខេត្តកោះកុងជាទីតាំងដ៏គួរឱ្យទាក់ទាញមួយ សម្រាប់ការវិនិយោគលើវិស័យកសិឧស្សាហកម្មដើម្បីការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្នុងតំបន់។ ការអភិវឌ្ឍនេះនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជននៅតាមជនបទ, កាត់បន្ថយការខាតបង់ក្រោយពេលប្រមូលផល និងជំរុញការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយនិរន្តរភាព តាមរយៈពាណិជ្ជកម្មឆ្លងព្រំដែន ,ការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម និងការអភិរក្សបរិស្ថាន។

ផលិតផលដែលមានមូលដ្ឋានលើផ្លែឈើ

អាកាសធាតុត្រូពិចនៃខេត្តកោះកុង និងដីទំនាបមានជីជាតិជួយដល់ការដាំដុះផ្លែស្វាយ, ចេក, ទុរេន និងម្នាស់។ ខណៈដែលផ្លែឈើភាគច្រើនត្រូវបានលក់ស្រស់ ឬដឹកជញ្ជូនទៅកាន់ខេត្តជិតខាងនោះ, ខេត្តកោះកុងសក្តានុពលសម្រាប់កែច្នៃផ្លែឈើទៅជា ទឹកផ្លែឈើ, ផ្លែឈើក្រៀម, ជែលធ្វើពីផ្លែឈើ និងទឹកផ្លែឈើក្រឡុក។ សហគ្រិនខ្នាតតូចកំពុងចាប់ផ្តើកសាកល្បងក្នុងការផលិត ផលិតផលពិសេសទាំងនេះ, ជាពិសេសផ្តោតលើអ្នកប្រើប្រាស់ដែលគិតពីសុខភាព និងផ្តោតលើការនាំចេញ។ ការវិនិយោគលើការដឹកជញ្ជូនត្រជាក់, បច្ចេកវិទ្យាសម្ងួត និងបច្ចេកវិទ្យាវេចខ្ចប់ដែលងាយស្រួលសម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ ជាសារសំខាន់ក្នុងការកាត់បន្ថយការខូចគុណភាព និងបង្កើនប្រសិទ្ធភាពទិន្នផលកែច្នៃ។ កម្មវិធីបង្កើតម៉ាកសញ្ញា និងផ្តល់វិញ្ញាបនបត្រសម្រាប់ផលិតផលផ្លែឈើសរីរាង្គ និងធម្មជាតិ អាចជួយបង្កើនការទាក់ទាញដល់ទីផ្សារបន្ថែមទៀត។

ផលិតផលពិសេសក្នុងស្រុក

កោះកុងសម្បូរទៅដោយអនុផលព្រៃឈើ (NTFPs) ដូចជាទឹកឃ្មុំព្រៃ, ឱសថបុរាណ, ផ្តៅ និងឫស្សី។ ផលិតផលទាំងនេះត្រូវបានប្រមូលផលប្រមូលដោយប្រជាជនក្នុងសហគមន៍តាមប្រពៃណី និងកំពុងទទួលបានតម្លៃខ្ពស់នៅក្នុងទីផ្សារសម្រាប់សុខភាព និងធម្មជតិ។ ជាមួយនឹងការវិនិយោគដែលមានគោលដៅច្បាស់លាស់, ខេត្តកោះកុងអាចបង្កើនការផលិតឱសថបុរាណ, ប្រេងធម្មជាតិ, ផលិតផលទឹកឃ្មុំ និងសិប្បកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។ មន្ទីរកែច្នៃកម្រិតសហគមន៍ រួមផ្សំជាមួយនឹងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព និងការតាមដានប្រភពផលិតផលច្បាស់លាស់ អាចបង្កើនតម្លៃបានច្រើន។ លើសពីនេះទៀត ខេត្តកោះកុងកំពុងសាកល្បងការកែច្នៃដូង ដែលមានសក្តានុពលក្នុងការផលិតប្រេងដូងធម្មជាតិ, ទឹកដូងដាក់ក្នុងដប និងផលិតផលអាហារសម្រន់ដែលមានមូលដ្ឋានលើរុក្ខជាតិ ដើម្បីទាក់ទាញតម្រូវការដែលកំពុងកើនឡើងនៅលើទីផ្សារពិភពលោក។

គ្រឿងសមុទ្រ និងផលិតផលជលផល

ឆ្នេរសមុទ្រដ៏ធំល្វឹងល្វើយ និងសហគមន៍នេសាទដ៏សកម្មរបស់ខេត្តកោះកុង, ផ្តល់ជូននូវមូលដ្ឋានគ្រឹះធម្មជាតិសម្រាប់ការកែច្នៃអាហារសមុទ្រ។ សកម្មភាពទាំងនោះរួមមាន ការហាលសម្ងួតត្រី, ការផលិតទឹកត្រីតាមបែបប្រពៃណី និងការរក្សាត្រីស្រស់ក្នុងទូទឹកកក។ ជាមួយនឹងការវិនិយោគកាន់តែច្រើន ខេត្តនេះអាចអភិវឌ្ឍទៅជាការកែច្នៃគ្រឿងសមុទ្រក្រិតខ្ពស់ដូចជា ការបង្កក ការវេចខ្ចប់ និងការរៀបចំម្ហូបរួចសម្រាប់បរិភោគភ្លាមៗ។ ការអភិវឌ្ឍវារីវប្បកម្មប្រកបដោយនិរន្តរភាព ជាពិសេសបង្គា និងកសិដ្ឋានចិញ្ចឹមត្រីដែលមានប្រព័ន្ធតាមដានប្រភពដើមច្បាស់លាស់ អាចជួយបង្កើនទាំងគុណភាពផលិតផល និងធានាការផ្គត់ផ្គង់ឱ្យមានស្ថិរភាព។ ការកែលម្អសមាគមន៍នេសាទ និងការកសាងកន្លែងកែច្នៃឱ្យបានស្អាត និងមានអនាម័យ, គ្រឿងបរិក្ខារដែលអនុលោមតាមការនាំចេញនឹងជំរុញសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារបានខ្លាំងជាងមុន, ដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ផ្តល់ឱកាសបន្ថែមសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងការចែករំលែកឱកាសក្នុងទីផ្សាររួម។

វិស័យកម្មន្តសាលសម្រាប់នាំចេញ

ខេត្តកោះកុងកំពុងក្លាយជាមជ្ឈមណ្ឌលកម្មន្តសាលដ៏សំខាន់, ជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនាងកុក និងគីរីសាគរ។ ឧស្សាហកម្មសំខាន់រួមមាន ការកែច្នៃនិងការដំឡើង​ រថយន្តនិងកែច្នៃគ្រឿងបង្គុំខ្សែអគ្គិសនី, សម្ភារបរិក្ខារអេឡិចត្រូនិកនិងគ្រឿងបង្គុំសម្ភារបរិក្ខារអេឡិចត្រូនិក, កាត់ដេរសម្លៀកបំពាក់ ព្រមទាំងការអភិវឌ្ឍ​​វារីអគ្គិសនី។ ក្រុមហ៊ុនសហគ្រាសចិនផ្គុំដំឡើងរថយន្តអគ្គិសនី មួយចំនួន បាននិងកំពុងស្វែងរកកាលានុវត្តភាពយ៉ាងសកម្ម ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្ត, ដែលជាសញ្ញាបង្ហាញពីសក្តានុពលនាពេលអនាគតដ៏រឹងមាំ។ ខេត្តកោះកុងមានទីតាំងយុទ្ធសាស្ត្រនៅជិតព្រំដែនថៃ បង្កើតឱកាសបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់ប្រតិបត្តិការកម្មន្តសាល "ថៃ+១" ដោយផ្តល់នូវការចូលទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ មូលដ្ឋានឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ខេត្តកោះកុងត្រូវបានបំពេញបន្ថែមដោយវិស័យសេវាកម្ម ដែលផ្តោតលើពាណិជ្ជកម្ម និងឡូជីស្ទីក, បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើនរួមគ្នា។

អាហារ និងភេសជ្ជៈ

ខេត្តកោះកុង មានសក្ដានុពលខ្លាំងក្នុងវិស័យកម្មន្តសាលសម្រាប់ម្ហូបអាហារ និងភេសជ្ជៈ ជាពិសេសការកែច្នៃអាហារសមុទ្រ ផលិតផលផ្លែឈើ និងភេសជ្ជៈដប។ ជាមួយនឹងលទ្ធភាពទទួលបានធនធានសមុទ្រដ៏សម្បូរបែប, ផ្លែឈើត្រូពិច និងប្រភពទឹកស្អាត ខេត្តនេះមានទីតាំងល្អសម្រាប់ផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ។ ការវិនិយោគលើកន្លែងផ្ទុកត្រជាក់, កន្លែងកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វេចខ្ច​ប់​ មានសារៈសំខាន់ណាស់ក្នុងការទាញយកតម្លៃពីធនធានក្នុងស្រុក និងការកែលម្អស្តង់ដារផលិតផលសម្រាប់ការទទួលស្គាល់ពីអន្តរជាតិ។ គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម និងច្រកដឹកជញ្ជូន ជាពិសេសនៅជិតព្រំដែនថៃ, ជួយលើកកម្ពស់ដល់សមត្ថភាពប្រកួតប្រជែងរបស់ខេត្តកោះកុង ក្នុងនាមជាមជ្ឈមណ្ឌលកែច្នៃ និងវេចខ្ចប់អាហារ។

គ្រឿងបន្លាស់រថយន្ត និងអេឡិចត្រូនិច

ខេត្តកោះកុងមានទីតាំងនៅជិតទៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ ធ្វើឱ្យខេត្តនេះក្លាយជាទីតាំងយុទ្ធសាស្ត្រសម្រាប់ការផ្លាស់ ឬការពង្រីកកម្មន្តសាលធុនស្រាលសម្រាប់រថយន្ត និងគ្រឿងបន្លាស់អេឡិចត្រូនិច។ ជាមួយនឹងការកើនឡើងនៃការចំណាយ និងការខ្វះខាតដីក្នុងតំបន់ឧស្សាហកម្មជិតព្រំដែនរបស់ប្រទេសថៃ, ខេត្តកោះកុងផ្តល់ជូននូវមូលដ្ឋានជំនួសសម្រាប់ tier-2 និង tier-3 ដែលពាក់ព័ន្ធនឹងខ្សែកាបអគ្គិសនី, ឧបករណ៍ចាប់សញ្ញា (Sensors), ម៉ាស៊ីនចាក់ប្លាស្ទិក និងប្រតិបត្តិការដំឡើងសាមញ្ញ។ SEZ ក្នុងខេត្តកោះកុងដែលមានស្រាប់ ជាមួយនឹងផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ផ្តល់ជូននូវឱកាសសម្រាប់ការភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងកាត់ព្រំដែន។ ជាមួយនឹងការជំរុញការវិនិយោគ និងការបង្កើនជំនាញពលកម្ម, ខេត្តកោះកុងអាចទាក់ទាញសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនអនុសាខាដែលចង់ពង្រីកប្រតិបត្តិការ ក្នុងខណៈដែលបន្តរក្សាបាននូវលទ្ធភាពចូលទៅកាន់ទីផ្សារថៃ និងអាស៊ាន។

រ៉ែមិនមែនលោហធាតុ

ខេត្តកោះកុងក៏សមស្របសម្រាប់ការផលិតផលិតផល​រ៉ែ​​មិនមែន​លោហធាតុ ជាពិសេស​សម្ភារ​សំណង់​ដូចជា ស៊ីម៉ងត៍, សេរ៉ាមិច និង​គ្រឿង​កញ្ចក់។ ខេត្ត​នេះ​ជា​កន្លែង​សម្បូរ​ទៅ​ដោយ​ដី​ឥដ្ឋ, ខ្សាច់ និង​វត្ថុ​ធាតុ​ដើម​ផ្សេង​ទៀត​ដែល​ជួយ​ដល់​ឧស្សាហកម្ម​ទាំង​នេះ។ រួមជាមួយនឹងការកើនឡើងនៃតម្រូវការពីហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅតាមឆ្នេរសមុទ្រ, នេះបង្ហាញពីឱកាសសម្រាប់ផលិតកម្មក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការបង្កើតចង្កោមឧស្សាហកម្មដែលផ្តោតលើសម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ អាចជួយបង្កើនការទាក់ទាញផ្នែកឧស្សាហកម្មរបស់ខេត្ត ដោយស្របតាមការអនុលោមតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង។

គីមីឥន្ធនៈ និងថាមពល

ខេត្តកោះកុងរៀបចំសម្រាប់ការអភិវឌ្ឍសួនឧស្សាហកម្មនាពេលអនាគត ជាពិសេសនៅជិតព្រំដែនប្រទេសថៃ ឬក្នុងតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រដែលបានស្នើឡើង, សក្តានុពលថាមពលបៃតងរបស់ខេត្តកោះកុងក្លាយជាអត្ថប្រយោជន៍យ៉ាងសំខាន់។ ការរក្សាទុក និងមានស្រាប់នៃប្រភពថាមពលកកើតឡើងវិញដូចជា ថាមពលខ្យល់ និងវារីអគ្គិសនីអាចទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មស្អាត, កម្មន្តសាលបៃតង និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលអនុលោមតាម ESG ។ តំបន់ទាំងនេះអាចត្រូវបានផ្សព្វផ្សាយថាជា "សួនឧស្សាហកម្មកាបូនទាប" ដោយប្រើប្រាស់ថាមពលបៃតងជាចំណុចសម្រាប់ទាក់ទាញវិនិយោគិនក្នុងតំបន់ និងពិភពលោកដែលកំពុងស្វែងរកមូលដ្ឋានផលិតកម្មប្រកបដោយនិរន្តរភាព។

វារីអគ្គិសនី

ខេត្តកោះកុងមានទន្លេរ និងប្រព័ន្ធទឹកជាច្រើន ដែលសមស្របសម្រាប់រោងចក្រវារីអគ្គិសនីខ្នាតតូច និងមធ្យម។ នៅពេលដែលតម្រូវការសកលផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាត និងនិរន្តរភាព, ខេត្តកោះកុងផ្តល់ជូនឱកាសដល់វិនិយោគិនសម្រាប់ការវិនិយោគលើអនាគតថាមពលបៃតងរបស់កម្ពុជា។ ខណៈពេលដែលវារីអគ្គិសនីខ្នាតធំប្រពៃណីប្រឈមមុខនឹងការកើនឡើងនៃការត្រួតពិនិត្យបរិស្ថាន ខេត្តនេះលេចធ្លោសម្រាប់សក្តានុពលរបស់ខ្លួននៅក្នុងគម្រោងវារីអគ្គិសនីដែលរងផលប៉ះពាល់ទាប, គម្រោងវារីអគ្គិសនីប្រើចរន្តទឹកធម្មជាតិ និងការធ្វើទំនើបកម្មទំនប់ដែលមានស្រាប់ជាមួយនឹងការការពារបរិស្ថានកម្រិតខ្ពស់។ ដំណោះស្រាយវារីអគ្គិសនីដ៏ឆ្លាតវៃទាំងនេះអាចជួយបង្កើនសមត្ថភាពថាមពលក្នុងតំបន់ ខណៈដែលខេត្តកោះកុងកំពុងក្លាយជាអ្នកនាំចេញថាមពលកកើតឡើងវិញឈានមុខគេនៅក្នុងមហាអនុតំបន់មេគង្គ។ សម្រាប់វិនិយោគិនដែលកំពុងស្វែងរកទ្រព្យសម្បត្តិថាមពលដែលអាចធ្វើមាត្រដ្ឋានបាន, មានសុវត្ថិភាពនាពេលអនាគតដែលស្របតាមអាទិភាព ESG, ខេត្តកោះកុងគឺជាគោលដៅដែលសាកសមបំផុត។

សក្តានុពលថាមពលខ្យល់

តំបន់ឆ្នេរសមុទ្រ និងតំបន់ខ្ពង់រាបនៃខេត្តកោះកុង បង្ហាញពីទម្រង់ល្បឿនខ្យល់ដែលអាចព្យាករណ៍បាន ជាពិសេសនៅស្រុកមនោរម្យ និងស្រុកបុទុមសាគរ។ ការសិក្សាបឋម និងការវាយតម្លៃខ្យល់តាមផ្កាយរណបបង្ហាញពីលក្ខខណ្ឌដែលអាចកើតមានសម្រាប់កសិដ្ឋានថាមពលខ្យល់កម្រិតមធ្យម។ ការអភិវឌ្ឍថាមពលខ្យល់មិនត្រឹមតែធ្វើឱ្យមានភាពចម្រុះដល់ការរួមបញ្ចូលថាមពលរបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវប្រភពថាមពលកកើតឡើងវិញដែលមានស្ថេរភាព និងអាចទ្រទ្រង់ឧស្សាហូបនីយកម្មនាពេលអនាគត។ គោលនយោបាយលើកទឹកចិត្តរបស់រាជដ្ឋាភិបាលសម្រាប់ការកំណត់ផែនទីខ្យល់, គម្រោងសាកល្បង និងភាពជាដៃរវាងរដ្ឋ និងឯកជនត្រូវបានកំណត់ដើម្បីបើកឱកាសដល់វិស័យដែលមានសក្តានុពលខ្ពស់នេះ។ វិនិយោគិនដែលចូលមកមុនអាចកំណត់ទិសដៅអភិវឌ្ឍន៍ឱ្យយមានការផ្គត់ផ្គង់ថាមពលបៃតង ២៤ ម៉ោងដែលមានស្ថិរភាព ដែលអាចកំណត់ខ្លួនជាជួរមុខនៃការផ្លាស់ប្តូរថាមពលស្អាតរបស់កម្ពុជា។

ផលិតកម្ម និងពាណិជ្ជកម្មឆ្លងព្រំដែន

ដោយសារឧត្តមភាពនៃ​ភូមិសាស្ត្រជាប់ព្រំដែនថៃ ខេត្តកោះកុងអាចបង្កើតនិងពង្រឹងកិច្ច​សហប្រតិបត្តិការជាមួយថៃ ដោយអនុវត្តតាមយុទ្ធសាស្ត្រ “ប្រទេស++” សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនិង​ការ​ដំឡើង ដើម្បីទាញយកផលប្រយោជន៍ពីផលជះនៃការអភិវឌ្ឍឧស្សាហកម្មរបស់ថៃ។ កិច្ចការនេះ អាចអនុវត្តតាមរយៈការអភិវឌ្ឍតំបន់ឧស្សាហកម្ម សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ភណ្ឌាគារមានដែនកំណត់ តាមទស្សនទាននៃ “ប្រទេសពីរ សួនឧស្សាហកម្មភ្លោះ”។ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តកោះកុងនិងថៃ រាជរដ្ឋាភិបាលនឹងដាក់ចេញវិធានការនានា ដើម្បីជួយសម្រួលដល់ការធ្វើសមាហរណកម្មនៃពាណិជ្ជកម្មតំបន់ភណ្ឌាគារមានដែនកំណត់ឆ្លងព្រំដែននិងពង្រីកទំហំនិងសកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែន (mutual market trade)។

ការជួញដូរកាបូន

ខេត្តកោះកុងនឹងប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចនៃព្រៃឈើនិងព្រៃកោងកាង តាមរយៈការជំរុញការជួញដូរកាបូនយ៉ាងសកម្ម ទៅតាមតំបន់ព្រៃឈើនិងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងដែលបានកំណត់ដើម្បី​អភិវឌ្ឍអាងស្តុកកាបូនដែលជាឧបករណ៍ជួយសម្រួលដល់ការជួញដូរឥណទានកាបូន (carbon emission credits)។ ឥណទានទាំងនេះ អាចអនុញ្ញាតឱ្យក្រុមហ៊ុននិងភាគីពាក់ព័ន្ធផ្សេងទៀត ទូទាត់ការបំភាយកាបូនឌីអុកស៊ីតរបស់ពួកគេ តាមរយៈការទិញកាបូន ដើម្បីឆ្លុះបញ្ចាំងពីទំនួលខុសត្រូវផ្នែកបរិស្ថាន។ ដើម្បីទាញយកកាលានុវត្តភាពពេញលេញ ខេត្តកោះកុងនឹងធ្វើការយ៉ាងសកម្មក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយស្ថាប័នអន្តរជាតិ ដើម្បីសម្រេចបាននូវការទទួលស្គាល់ការកាត់បន្ថយឧស្ម័ន ​(certified emission reductions: CERs) តាមរយៈការប្រើប្រាស់ជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទំនើប។ គំនិតផ្តួចផ្តើមនេះគឺសំដៅប្រែក្លាយខេត្តនេះជាមជ្ឈមណ្ឌលជួញដូរកាបូនក្នុងតំបន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយ ចីរភាពនិងរួមចំណែកក្នុង​សកម្មភាពអាកាសធាតុពិភពលោក​ (global climate action)។

Explore more

Explore more

Explore more

ការធ្វើអាជីវកម្មនៅកម្ពុជា

ការធ្វើអាជីវកម្មនៅកម្ពុជា

ការធ្វើអាជីវកម្មនៅកម្ពុជា

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ