សូមស្វាគមន៍មកកាន់ខេត្តកោះកុង
សូមស្វាគមន៍មកកាន់ខេត្តកោះកុង
សូមស្វាគមន៍មកកាន់ខេត្តកោះកុង
គោលបំណងអភិវឌ្ឍន៍

ជាផ្នែកមួយនៃផែនការមេសមុទ្រកម្ពុជាដ៏ល្អិតល្អន់ កោះកុងកំពុងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល 15 ឆ្នាំក្នុង 3 ដំណាក់កាលអភិវឌ្ឍន៍។

ដំណាក់កាលទី១

(២០៣០)

២០៣០៖ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មដែលមានឧត្តមភាព​ស្រាប់ និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង

  • ការសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងកម្មន្តសាលឆ្លងព្រំដែន​ តាមរយៈការលើកកម្ពស់កំពង់ផែស្ងួតនិងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង

  • ផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់ទេសចរណ៍ឆ្នេរក្នុងតំបន់តារាសាគរ

  • ពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឃ្លាំងស្តុកនិងកន្លែងស្នាក់នៅក្នុងតំបន់អេកូទេសចរណ៍

  • បង្កើនភាពទាក់ទាញនិងកន្លែងកម្សាន្តធម្មជាតិ

  • កែលម្អទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធទស្សនា​ទេសភាពនានា ព្រមទាំងការទាក់ទាញ​​​​សណ្ឋាគារល្បីៗ

  • អភិវឌ្ឍតំបន់ជួញដូរកាបូនក្នុង​តំបន់ព្រៃឈើនិងព្រៃកោងកាង

ដំណាក់កាលទី២

(២០៣៥)

ឆ្នាំ២០៣៥៖ការពង្រីកឧស្សាហកម្មដែលមានឧត្តមភាពស្រាប់និងលើកកម្ពស់ខ្សែច្រវាក់ឧស្សាហកម្ម

  • រក្សាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយថៃនិងខេត្តជិតខាង

  • ទាក់ទាញសហគ្រាសឈានមុខគេតាមខ្សែច្រវាក់តម្លៃឧស្សាហកម្ម

  • ពង្រីកខ្សែច្រវាក់ឧស្សាហកម្ម ដោយពង្រីកមុខងារផលិតកម្មនានានៃតំណភ្ជាប់ឧស្សាហកម្ម

ដំណាក់កាលទី៣

(២០៤០)

ឆ្នាំ២០៤០៖ បង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព

  • អភិវឌ្ឍមជ្ឈមណ្ឌលជួញដូរកាបូន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចបៃតងក្លាយជាប្រភពហិរញ្ញវត្ថុសំខាន់និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុង

  • ប្រែក្លាយខេត្តកោះកុង ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីមួយ ក្រោមទម្រង់អភិវឌ្ឍភាតរបរិស្ថាន (eco-friendly)

  • ធានាសមត្ថភាពនៃថាមពលបៃតង អាចបំពេញតម្រូវការថាមពលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។

ក្របខ័ណ្ឌរៀបចំដែនដី

ដោយផ្អែកលើស្ថានភាពភូមិសាស្ត្រធម្មជាតិបច្ចុប្បន្ន ខេត្តកោះកុងនឹងបង្កើតក្របខ័ណ្ឌរៀបចំតំបន់ជា "តំបន់ស្នូល២ គន្លងអភិវឌ្ឍន៍៤"។ រចនាសម្ព័ន្ធនេះ ត្រូវគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមានកំពង់ផែកោះកុងនិងអាកាសយានដ្ឋានតារាសាគរ ព្រមទាំងរបៀងដឹកជញ្ជូនក្នុងតំបន់ដូចជាផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០និងរុក្ខវិថីទេសចរណ៍តាមឆ្នេរដែលកំពុងរៀបចំ​ផែនការ។

- “តំបន់ស្នូល២” សំដៅលើ តំបន់អភិវឌ្ឍន៍ស្នូលទី១ គឺរួមបញ្ចូលក្រុងខេមរភូមិន្ទ កោះកុងក្រៅនិងតំបន់ជុំវិញនៃតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុងនិងតំបន់អភិវឌ្ឍន៍ស្នូលទី២ រួមបញ្ជូល តារាសាគរ កោះរ៉ុងនិងកោះជុំវិញ។

- “គន្លងអភិវឌ្ឍន៍៤” សំដៅលើ ១)-​ គន្លងអភិវឌ្ឍន៍ឆ្នេរដែលមានរមណីយដ្ឋានទេសចរណ៍តាមឆ្នេរសមុទ្រ ព្រែក កោះ កំពង់ផែសមុទ្រនិងតំបន់សេដ្ឋកិច្ចពិសេស ២)- គន្លងអភិវឌ្ឍន៍ទេសចរណ៍ដែលគាំទ្រដោយរុក្ខវិថីទេសចរណ៍ឆ្នេរ ៣)- គន្លងអភិវឌ្ឍន៍ដឹកជញ្ជូនតាមបណ្តោយផ្លូវជាតិលេខ៤៨និង ៤)-​ គន្លងអភិវឌ្ឍន៍ដឹកជញ្ជូនតាមបណ្តោយផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបងនិងខេត្តកោះកុង។

គោលការណ៍ណែនាំនៃការរៀបចំដែនដី

តំបន់អភិវឌ្ឍន៍ស្នូលទី១  គ្របដណ្ដប់លើទីរួមខេត្តកោះកុងនិងតំបន់នានាជុំវិញទីក្រុងដែលរួមមាន ឧទ្យានជាតិ ព្រៃកោងកាង វាលស្មៅសមុទ្រ កោះ កំពង់ផែសមុទ្រ កំពង់ផែនេសាទ លំនៅដ្ឋាន តំបន់ឧស្សាហកម្ម។ល។ តំបន់អភិវឌ្ឍន៍នេះចាំបាច់អនុលោមទៅតាមតម្រូវការពាក់ព័ន្ធសម្រាប់ការការពារបរិស្ថានដែលស្របនឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាដំបូង តំបន់អភិវឌ្ឍន៍នេះ ត្រូវតែការពារឱ្យបានត្រឹមត្រូវនូវតំបន់ព្រៃកោងកាងនិងជម្រកជលផលសំខាន់ៗផ្សេងទៀត ដូចជាស្មៅសមុទ្រនិងផ្កាថ្មនៅតាមឆ្នេរសមុទ្រ ហើយប្រើប្រាស់ធនធានឆ្នេរសមុទ្រឱ្យបានពេញលេញ ដោយផ្តោតលើការអភិវឌ្ឍទេសចរណ៍ដែលមានលក្ខណៈសម្បត្តិបែបកោះ ទេសចរនៅតាមឆ្នេរប៉ែកខាងលិចនៃខេត្តកោះ​កុង។ ការអភិវឌ្ឍតំបន់នេះ ត្រូវមានការ​តភ្ជាប់ទៅនឹងតំបន់ទេសចរណ៍នៅតាម​​ឆ្នេរ តាមរយៈការសាងសង់​ស្ថានីយ​ផែទេសចរណ៍​តាម​បណ្តោយ​ឆ្នេរនិងការ​តភ្ជាប់​ឆ្នេរសមុទ្រ កោះនិង​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​កោះកុង។ លើសពីនេះ តំបន់នេះត្រូវជ្រើសយកសួនឧស្សាហកម្ម ធ្វើជាតំបន់តែមួយគត់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ព្រមទាំងអភិវឌ្ឍបន្ថែម តំបន់សេដ្ឋកិច្ចពិសេសគីរីសាគរ កោះកុង ដោយផ្អែកលើការកែលម្អនិងការធ្វើឱ្យប្រសើរឡើងតំបន់សេដ្ឋកិច្ចពិសេសនាងកុក កោះកុង និងបម្រុងទុកដីទំហំ២គីឡូម៉ែត្រការ៉េ សម្រាប់សួនឡូជីស្ទីកឧស្សាហកម្មជុំវិញអាកាស-យានដ្ឋានកោះកុង ដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ការ​អភិវឌ្ឍ​ការកែច្នៃ​កសិកម្ម ការកែច្នៃជីវសាស្ត្រនិង​អាហារ ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​ផ្សេង​ទៀត បន្ទាប់​ពី​ផ្លូវជាតិ​លេខ​១០​ បាន​សាងសង់​រួចរាល់និង​បើកដំណើរការ​ឱ្យ​ធ្វើ​ចរាចរណ៍។

តំបន់អភិវឌ្ឍន៍ស្នូលទី២ គ្របដណ្តប់លើតំបន់តារាសាគរនៃខេត្តកោះកុង និងកោះដែលនៅជុំវិញតំបន់នោះ។ ជាមួយនឹងធនធានទេសចរណ៍លំដាប់ពិភពលោកដូចជា ឆ្នេរ កោះ ព្រៃកោងកាងនិងឧទ្យានជាតិ តំបន់អភិវឌ្ឍន៍នេះ នឹងមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ព្រមទាំងអាចបង្កើតនូវរមណីយដ្ឋានទេសចរណ៍ចម្រុះនិងតំបន់ដែលមានទេសភាពស្អាត។  តំបន់នេះ នឹងត្រូវផ្តោតលើការអភិវឌ្ឍដែលមានមុខងារដូចជា ទេសចរណ៍កោះ សួនកម្សាន្ត សណ្ឋាគារលំដាប់ខ្ពស់ បឹងហ្គាឡូ ឧស្សាហកម្មកម្សាន្តនិងទេសចរណ៍សុខភាព។  លើសពីនេះ តំបន់នេះនឹងត្រូវអភិវឌ្ឍទេសចរណ៍លំដាប់ខ្ពស់ និងកន្លែងកម្សាន្តក្នុងទម្រង់ "កោះមួយ រមណីយដ្ឋានមួយ" ដើម្បីធានាបាននូវការអភិវឌ្ឍកោះប្រកបដោយនិរន្តរភាពនិងបង្ហាញពីបទពិសោធទេសចរណ៍ប្លែកពីគេនិងមានលក្ខណៈផ្ទាល់ខ្លួន។ ជាងនេះទៅទៀត ការអភិវឌ្ឍតំបន់នេះ ត្រូវតែពង្រឹងការតភ្ជាប់ការដឹកជញ្ជូនលឿនរវាងអាកាសយានដ្ឋានតារាសាគរនិងតំបន់ទេសចរណ៍ ការសាងសង់កំពង់ផែទេសចរណ៍និងជំរុញការអភិវឌ្ឍឆ្នេរសមុទ្រ ដោយរួមបញ្ចូលខេត្តកោះកុង ក្រុមកោះនៅជុំវិញនិងកោះរ៉ុង ឱ្យរីកចម្រើនទៅជាគោលដៅ​​ទេសចរណ៍លំដាប់ពិភពលោកសម្រាប់ដំណើរកម្សាន្ត។

គ្រឹះស្ថានអាកាស

គ្រឹះស្ថានអាកាសរាជរដ្ឋាភិបាលនុយកាលថ្មីមួយ, "១ កែក, ១ ដង, ៣ ទីក្រុង និង ១ ស្រុក, ពហុកំណត់", ត្រូវបានផ្តល់សំណើពឹងផ្អែកលើភូមិវិទ្យាធម្មជាតិរបស់រាជរដ្ឋាភិបាល និងគោលដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍របស់ MPSEZ។ គ្រឹះស្ថាននេះបានប្រើប្រាស់សាស្ត្រារស្ដីដូចជា ពហុកម្រាញ់ស៊ីហានូកវីឡា, ពហុកម្រាញ់អន្តរជាតិស្ទឹងហាវ , ពហុកម្រាញ់អន្តរជាតិស៊ីហានុក, និង ដងចរាចរព័ត៌មានតំបន់ ដូចជា ផ្លូវជាតិនំ.៤ និង ផ្លូវអេក្សប្រយុទ្ធ PP-SHV។

គំនិត "១ កែក, ១ ដង, ៣ ទីក្រុង និង ១ ស្រុក, ពហុកំណត់" មានទីកាន់កម្មវិធីអភិវឌ្ឍន៍ឆ្នេរកម្ពុជា, ដងអភិវឌ្ឍន៍សេដ្ឋកិច្ច, ទីក្រុងស៊ីហានុច-ព្រៃណាំបញ្ចូល, ទីក្រុងស្ទឹងហាវ, ទីក្រុងកោះរ៉ុង, ស្រុកកំពង់សෙីឡា និងទីក្រុងបរមជ័យមួយ។ គ្រឹះស្ថាននេះបានដាក់ស្រុកព្រះសីហនុជា "មេ" នៃដងចរាចរនាសារជាតិ PP-SHV និង "កណ្តាល" នៃដងអភិវឌ្ឍន៍ឆ្នេនៅកម្ពុជាខាងកើត។

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ