សូមស្វាគមន៍មកកាន់ខេត្តកែប
សូមស្វាគមន៍មកកាន់ខេត្តកែប
សូមស្វាគមន៍មកកាន់ខេត្តកែប
ឧស្សាហកម្មដែលបានជំរុញ

ជាមួយនឹងទីតាំងឆ្នេរសមុទ្រ, សម្រស់ធម្មជាតិ និងនៅជិតខេត្តកំពត និងប្រទេសវៀតណាម ខេត្តកែបមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ និងកសិកម្មឯកទេស។ ទំហំតូចរបស់ខេត្ត និងជីវចម្រុះដ៏សម្បូរបែប ធ្វើឱ្យខេត្តនេះជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ទេសចរណ៍ធម្មជាតិ, កសិកម្មសរីរាង្គ និងសប្បកម្មអាហារសមុទ្រ។

ទេសចរណ៍

ជាមួយនឹងចក្ខុវិស័យក្នុងការវិវត្តទៅជាគោលដៅទេសចរណ៍ធម្មជាតិលំដាប់ខ្ពស់ដ៏សំខាន់មួយ, ខេត្តកែបបានប្តេជ្ញាក្នុងការបន្តការអភិវឌ្ឍរបស់ខ្លួនក្រោមគោលការណ៍នៃនិរន្តរភាព, គុណភាព, ការប្រកួតប្រជែង និងទេសចរណ៍ឆ្លាតវៃ។ ខេត្តនេះមានគោលបំណងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលទេសចរណ៍ឆ្នេរសមុទ្រ និងកោះដ៏សំខាន់ ដែលពឹងផ្អែកលើធនធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប នៅតាមតំបន់សមុទ្រ, កោះ, ភ្នំ និងព្រៃឈើ។ ខេត្តកែប ក៏បានខិតខំក្នុងការអភិរក្សវាលស្រែអំបិលដែលស្ថិតនៅជាប់តំបន់ឆ្នេរសមុទ្រ ដែលជាផ្នែកនៃអត្តសញ្ញាណវប្បធម៌ និងបរិស្ថានធម្មជាតិរបស់ខេត្ត។ តំបន់ទេសចរណ៍ភាគច្រើនរបស់ខេត្តកែប ស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង និងនៅលើកោះ, ខណៈដែលតំបន់លំនៅដ្ឋានភាគច្រើនមានទីតាំងនៅជុំវិញឧទ្យានជាតិកែប។ ការអភិវឌ្ឍនាពេលអនាគតនឹងផ្តោតសំខាន់លើការរួមបញ្ចូលគ្នារវាងកំណើន និងការពារបរិស្ថាន, ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មិនធ្វើឱ្យទេសភាពធម្មជាតិបាត់បង់ទេ។ តាមរយៈការលើកស្ទួយអេកូទេសចរណ៍, ការចូលរួមរបស់សហគមន៍ និងការរថែរក្សាបរិស្ថាន, ខេត្តកែបផ្តល់ជូននូវបទពិសោធន៍ជាក់ស្តែង និងប្រកបដោយនិរន្តរភាពសម្រាប់ភ្ញៀវទេសចរ ព្រមទាំងជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក។

ខេត្តកែបមានភាពទាក់ទាញជាមួយនឹងឆ្នេរសមុទ្រ, រមណីយដ្ឋានដ៏ប្រណិត និងឧទ្យានជាតិកែបដែលផ្តល់ជូននូវការសម្រាកលំហែកាយបែបឯកជន  និងប្រណីតភាព។ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងម្ហូបសមុទ្រថ្មីៗនៅផ្សារក្តាម, សម្រាកលំហែកាយនៅក្នុងវីឡាឯកជនគយគន់ទេសភាពរបស់សមុទ្រ, ទស្សនាវីឡាបារាំងបែបប្រវត្តិសាស្ត្រ និងការសម្រាកលំហែកាយ។ ដំណើរកម្សាន្តជិះទូកទៅកាន់កោះទន្សាយ ដែលមានឆ្នេរខ្សាច់ និងភាពទាក់ទាញបែបបុរាណ។ ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពប្រណីត, ទេសភាពធម្មជាតិ និងអាហារឆ្ងាញ់ៗ, ខេត្តកែបជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរលំដាប់ខ្ពស់ដែលកំពុងស្វែងរកកន្លែងកម្សាន្តតាមឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់។

ទេសចរណ៍កម្រិតខ្ពស់

ផ្តល់ជូននូវការសម្រាកលំហែកាយបែបឯកជន និងប្រណីតភាព, ខេត្តកែបគឺជាគោលដៅចម្បងសម្រាប់បទពិសោធន៍ទេសចរណ៍កម្រិតខ្ពស់ និងឱកាសវិនិយោគ។ បង្ហាញពីភាពទាក់ទាញដ៏ស្ងប់ស្ងាត់នៃឆ្នេរកែប, រមណីយដ្ឋានដ៏ប្រណិត និងផ្លូវលំដ៏ស្រស់ស្អាត់ទៅកាន់ឧទ្យានជាតិកែប។ ភ្ញៀវទេសចរអាចពិសាអាហារសមុទ្រស្រស់ៗនៅផ្សារក្តាម, សម្រាកលំហែកាយនៅក្នុងវីឡាឯកជនគយគន់ទេសភាពរបស់សមុទ្រ, ទស្សនាវីឡាបារាំងបែបប្រវត្តិសាស្ត្រ និងការសម្រាកលំហែកាយដោយភាសុខភាព។ ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពប្រណីត, ទេសភាពធម្មជាតិ និងអាហារឆ្ងាញ់ៗ, ខេត្តកែបជាជម្រើសដ៏ល្អសម្រាប់ភ្ញៀវទេសចរដែលកំពុងស្វែងរកការសម្រាកលំហែកាយ, ឯកជនភាព និងភាពរីករាយ។

អេកូទេសចរណ៍

ខេត្តកែបមានបរិស្ថានធម្មជាតិតូចបន្តិច ប៉ុន្តែសម្បូរបែប ដែលធ្វើឱ្យខេត្តនេះក្លាយជាទីតាំងល្អសម្រាប់ភ្ញៀវទេសចរដែលមានការយកចិត្តទុកដាក់ចំពោះបរិស្ថាន។ ឧទ្យានជាតិកែបផ្តល់នូវផ្លូវដើរ និងជិះកង់សម្បូរទៅដោយរុក្ខជាតិដើមតំបន់ និងទេសភាពស្រស់ស្អាតនៃឆ្នេរ និងជនបទ។ ការទស្សនាសត្វស្លាប, មេអំបៅ និងការដើរលេងក្នុងធម្មជាតិ ធ្វើឲ្យភ្ញៀវទេសចរអាចរីករាយ និងស្វែងយល់អំពីជីវចម្រុះដ៏មានលក្ខណៈពិសេសរបស់ខេត្តនៅក្នុងបរិយាកាសដែលស្ងប់ស្ងាត់។ ទេសចរណ៍ប្រភេទនេះផ្តោតទៅលើនិរន្តរភាព និងអញ្ជើញអ្នកភ្ញៀវទេសចរឱ្យមកទទួលយកបទពិសោធន៍ធម្មជាតិរបស់ខេត្តកែបយ៉ាងស្ងប់ស្ងាត់ និងដោយមានការយកចិត្តទុកដាក់។

ទេសចរណ៍កសិកម្ម និងម្ហូបអាហារ

ដោយមានឈ្មោះល្បីក្នុងការផ្តល់ម្ហូបសមុទ្រឆ្ងាញ់ និងសួនម្រេចនៅជិតៗ ខេត្តកែបគឺជាទីតាំងដ៏ស័ក្តិសមម្រាប់អ្នកស្រលាញ់ម្ហូបអាហារ។ ទេសចរណ៍ធ្វើម្ហូបនៅទីនេះផ្តោតសំខាន់លើក្ដាមម្រេចកំពត, បទពិសោធន៍ទទួលទានអាហារពីសមុទ្រស្រស់ៗ និងការទស្សនាកសិដ្ឋានសរីរាង្គ និងវាលអំបិល។ ភ្ញៀវទេសចរអាចចូលរួមក្នុងថ្នាក់បង្រៀនធ្វើម្ហូប, ដើរផ្សារក្នុងស្រុក, ឬការទស្សនាកសិដ្ឋានដែលបង្ហាញពីឫសគល់នៃកសិកម្ម និងប្រពៃណីដ៏សម្បូរបែបរបស់តំបន់។ ទេសចរណ៍ប្រភេទនេះជាការបង្ហាញពីផលិតផលស្រស់ៗរបស់ខេត្តកែប និងតួនាទីរបស់ខេត្តកែបនៅក្នុងវិស័យម្ហូបអាហាររបស់កម្ពុជា

ទេសចរណ៍កោះ និងឆ្នេរសមុទ្រ

ឆ្នេរសមុទ្រខេត្តកែបផ្តល់ជូននូវបទពិសោធន៍សម្រាកដ៏ស្ងប់ស្ងាត់នៅលើកោះ និងពោរពេញដោយទេសភាពដ៏ស្រស់ស្អាត។ ភ្ញៀវទេសចរអាចរីករាយជាមួយការជិះទូកលេងកម្សាន្ត ដើម្បីទស្សនាមើលកោះតូចៗដែលនៅជិតៗឆ្នេរ។ កោះទន្សាយជាកន្លែងសម្រាកដ៏ស្ងប់ស្ងាត់ជាមួយនឹងឆ្នេរខ្សាច់ ទឹកសមុទ្រថ្លា និងផ្ទះលំហែកាយបែបជនបទ ដែលសមស្របសម្រាប់ការធ្វើដំណើរថ្ងៃតែមួយ ឬស្នាក់នៅយប់។ ភ្ញៀវទេសចរក៏អាចរីករាយជាមួយការស្ទូចត្រី, ការចុះទឹកមើលផ្កាថ្ម និងដំណើរកម្សាន្តនៅលើកោះ ដែលអនុញ្ញាតឱ្យអ្នកអាចគយគន់ពីសម្រស់ធម្មជាតិនៃសមុទ្រក្នុងតំបន់នេះ។ ជាមួយនឹងទេសភាពឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ និងសក្តានុពលអេកូទេសចរណ៍, តំបន់នេះគឺសមស្របសម្រាប់អ្នកដែលស្វែងរកកន្លែងសម្រាកលំហែកាយជាមួយនឹងធម្មជាតិ។

ឧស្សាហកម្មកែច្នៃកសិផល និងកសិកម្ម ខេត្តកែប

វិស័យកសិកម្មនៅក្នុងតំបន់នេះពឹងផ្អែកស្ទើរតែទាំងស្រុង ទៅលើធនធានសមុទ្រដ៏សម្បូរបែបរបស់ខ្លួន រួមទាំងជលផលតាមឆ្នេរសមុទ្រ និងវារីវប្បកម្ម ក៏ដូចជាសកម្មភាពលើដីគោកតាមបែបប្រពៃណី ដូចជាការដាំដុះម្រេច និងការផលិតអំបិលជាដើម។ វិស័យទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីអំណោយទានពីធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវសក្តានុពលយ៉ាងខ្លាំងសម្រាប់ការកែច្នៃដែលមានតម្លៃបន្ថែម, ជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងការរួមបញ្ចូលទៅក្នុងទីផ្សារនាំចេញដែលមានលក្ខណៈបែបឯកទេស។

កែបជា​ខេត្ត​តូច​មួយ​ដែល​មាន​តួនាទី​សំខាន់​ក្នុងការរួមចំណែកដល់វិស័យកសិកម្មរបស់ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា។ ខេត្តនេះមានកេរ្តិ៍ឈ្មោះល្បីដោយសារអំបិល និងម្រេចដែលមានគុណភាពខ្ពស់ ដែលត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារលំដាប់ខ្ពស់ និងទីផ្សារនាំចេញ, រួមទាំងគ្រឿងសមុទ្រស្រស់ៗ ជាពិសេសក្តាម, មឹក, បង្គា, ត្រីតូចៗ និងគ្រឿងសមុទ្រក្រៀម ដែលផ្គត់ផ្គង់តាមរយៈផ្សារក្តាមដ៏ល្បីឈ្មោះរបស់ខេត្ត។ ទោះបីជាមានទំហំតូចក៏ដោយ ខេត្តកែបផ្តោតសំខាន់ទៅលើផលិតផលបែបឯកទេសដែលមានតម្លៃខ្ពស់, ធ្វើឱ្យខេត្តកែបក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់ប្រព័ន្ធកែច្នៃកសិផលតំបន់ឆ្នេរសមុទ្រ។ វិស័យទេសចរណ៍ដ៏រស់រវើករបស់ខេត្តកែប ក៏ជួយជំរុញឱ្យមានតម្រូវការអាហារក្នុងស្រុក និងមានតម្លៃបន្ថែមផងដែរ។ ជាមួយនឹងតំបន់ផលិតកម្មនៅក្បែរនោះ និងមជ្ឈមណ្ឌលនាំចេញដូចជាខេត្តព្រះសីហនុ, ខេត្តកែបជួយដល់ការពង្រឹង និងបង្កើនភាពចម្រុះឱ្យវិស័យកសិឧស្សាហកម្មក្នុងតំបន់ ដោយភ្ជាប់ការផ្គត់ផ្គង់ឯកទេសជាមួយនឹងតម្រូវការទីផ្សារដែលកំពុងកើនឡើង។

ផលិតផលកសិកម្ម

កសិកម្មខេត្តកែបមានទំហំតូច ប៉ុន្តែផ្តោតលើផលិតផលមានតម្លៃខ្ពស់ និងមានលក្ខណៈឯកទេស។ ខេត្ត​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាខេត្តដែលផលិត​ម្រេច​​មាន​គុណភាព​ខ្ពស់, ​ជាផ្នែកមួយនៃតំបន់ដើមកំណើតកំពត-កែប, និង​អំបិល​សមុទ្រ​ដែលផលិតតាមបែបប្រពៃណី​ ដែលផ្គត់ផ្គង់ទាំង​​ទីផ្សារលំដាប់ខ្ពស់​ក្នុង​ស្រុក និងទីផ្សារ​នាំ​ចេញ​​។ ទោះបីជាកសិដ្ឋានខ្នាតតូចក៏មានការដាំស្រូវ បន្លែ និងផ្លែឈើដែរ, ផលិតផលបែបឯកទេសទាំងនេះជាផ្នែកសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខេត្ត និងការរួមចំណែកក្នុងបណ្តាញកសិឧកស្សាហកម្មតំបន់ឆ្នេរ។

គ្រឿងសមុទ្រ និងផលិតផលជលផល

ថ្វីត្បិតតែខេត្តកែបមិនមានកន្លែងកែច្នៃគ្រឿងសមុទ្រធំក៏ដោយ ប៉ុន្តែខេត្តនេះបានរួមចំណែកដល់ទិដ្ឋអាហារសមុទ្រក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ប្រចាំថ្ងៃដូចជា ក្តាមស្រស់, មឹក, បង្គា និងគ្រឿងសមុទ្រក្រៀម ជាពិសេសនៅផ្សារក្តាមដ៏ល្បីរបស់ខេត្តកែប។ ការកែច្នៃខ្នាតតូចមួយចំនួនដូចជា ការហាលថ្ងៃ គាំទ្រដល់ទេសចរណ៍ក្នុងស្រុក និងបដិសណ្ឋារកិច្ច។ គ្រឿងសមុទ្ររបស់ខេត្តកែប នៅតែជាផ្នែកសំខាន់នៃវប្បធម៌អាហារតំបន់ឆ្នេរសមុទ្រ និងបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។
កំណត់ពេលណាត់ជួបពិគ្រោះ
ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីកំណត់ពេលណាត់ជួបជាមួយនឹងការគាំទ្ររបស់យើង សូមបំពេញទម្រង់
ខាងក្រោម ឬទាក់ទងការិយាល័យរបស់យើងដោយផ្ទាល់ ។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ