ចែករំលែកលើ
វិស័យកម្មន្តសាលសម្រាប់នាំចេញ ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុនឹងផ្លាស់ប្តូរពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ដូចជាឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ មកផ្តោតលើការបង្កើនតម្លៃបន្ថែម និងផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់, រួមទាំងការផ្គុំគ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និងវិស័យកម្មន្តសាលកម្រិតខ្ពស់ផ្សេងទៀត។ ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រលើកកម្ពស់ឧស្សាហកម្មក្នុងគោលបំណងបង្កើនផលិតភាព, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងកំណត់ខេត្តព្រះសីហនុជាមជ្ឈមណ្ឌលប្រកួតប្រជែងក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ តាមរយៈការទាក់ទាញការវិនិយោគលើកម្មន្តសាលឆ្លាតវៃ និងគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ, ខេត្តនេះមានគោលបំណងបង្កើតឱកាសការងារដែលមានជំនាញ, ជំរុញការបង្កើតថ្មី និងបង្កើនតម្លៃនាំចេញនៃផលិតផលក្នុងស្រុក។
ខេត្តព្រះសីហនុកំពុងក្លាយជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញការលូតលាស់របស់ឧស្សាហកម្មប្រទេសកម្ពុជា, ដោយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ កំពុងដំណើរការ បម្រើជាច្រកទ្វាសម្រាប់វិនិយោគិនទៅកាន់វិស័យកម្មន្តសាលដែលមានភាពចម្រុះ និងបង្កើនតម្លៃបន្ថែម។ គាំទ្រដោយ MPSEZ ខេត្តព្រះសីហនុកំពុងបង្កើនសមត្ថភាពលើមូលដ្ឋានវាយនភ័ណ្ឌដ៏រឹងមាំរបស់ខ្លួន និងការផលិតបរិក្ខាដើម (OEM), ព្រមទាំងបើកដំណើរការក្នុងវិស័យគ្រឿងអេឡិចត្រូនិក, គ្រឿងម៉ាស៊ីន និងសម្ភារៈសំណង់។ ជាមួយនឹងការកើនឡើងនូវតម្រូវការរថយន្តអគ្គិសនី និងឧបករណ៍ឆ្លាតវៃ (Smart Devices), ខេត្តព្រះសីហនុត្រូវបានឈានមុខគេសម្រាប់ការផលិតគ្រឿងអេឡិចត្រូនិច និងគ្រឿងបន្លាស់រថយន្តពេញលេញ។ គម្រោងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់វិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ និងមជ្ឈមណ្ឌលស្រាវជ្រាវឯកទេសនឹងធ្វើជាមូលដ្ឋានរឹងមាំសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍, ធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទិសដៅដ៏សំខាន់សម្រាប់ការវិនិយោគបច្ចេកវិទ្យាខ្ពស់ និងអនាគតដែលត្រៀមរួចជាស្រេច។
ឧស្សាហកម្មយានយន្តនៅកម្ពុជា បានបង្កើតជាមូលដ្ឋានគ្រឹះខ្សែច្រវាក់ឧស្សាហកម្មគ្រឿងបន្លាស់រថយន្តក្នុងតំបន់។ ខេត្តព្រះសីហនុមានសក្តានុពលក្នុងការអភិវឌ្ឍបន្ថែម និងធ្វើឱ្យឧស្សាហកម្មយានយន្តកាន់តែប្រសើរឡើង ដើម្បីបំពេញការកើននៃតម្រូវការរថយន្តអគ្គិសនី (EV)។
ឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក
ដើម្បីចាប់ផ្តើមអភិវឌ្ឍផលិតផលសម្រាប់អ្នកប្រើប្រាស់ ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍អេឡិចត្រូនិក មុននឹងឈានទៅមុខបន្តិចម្តងៗ រហូតដល់ការដំឡើងគ្រឿងម៉ាស៊ីនពេញលេញ និងទីបំផុតប្រមូលបានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតគ្រឿងអេឡិចត្រូនិកដែលមានតម្លៃបន្ថែមកាន់តែខ្ពស់, ដើម្បីពង្រីកបន្ថែមទៀតនូវផលិតកម្មគ្រឿងអេឡិចត្រូនិកសម្រាប់យានយន្ត រហូតដល់ខ្សែច្រវាក់ទាំងមូលនៃឧស្សាហកម្មយានយន្ត។
ការស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់វិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់
ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ ខេត្តព្រះសីហនុត្រូវបង្កើតមន្ទីរពិសោធន៍សម្រាប់ការបង្កើតផលិតផលថ្មី។ មន្ទីរពិសោធន៍នេះនឹងផ្តល់សមត្ថភាពបង្កើតផលិតផលគំរូ សាកល្បងគំនិតថ្មីនិងនវានុវត្តន៍ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យាថ្មីនិងឧបករណ៍អេឡិចត្រូនិកនិងមនុស្សយន្ត។ ដោយសាររថយន្តអគ្គិសនីនឹងក្លាយជានិន្នាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងផលិតកម្មបច្ចេកវិទ្យាខ្ពស់ ខេត្តព្រះសីហនុត្រូវបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តមួយ។ មជ្ឈមណ្ឌលនេះអាចផ្តោតទៅលើការស្រាវជ្រាវអគ្គិសនីនិងការកែលម្អផ្នែកយានយន្ត។ ទន្ទឹមនេះ ខេត្តព្រះសីហនុត្រូវបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានវិទ្យា
អេឡិចត្រូនិកដោយផ្តោតលើការកែលម្អគ្រឿងបន្លាស់អេឡិចត្រូនិក ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ឧបករណ៍ថ្មី។ ខេត្តព្រះសីហនុក៏អាចបង្កើតមជ្ឈមណ្ឌលសហគ្រាស (Lab-Enterprise) ដែលមជ្ឈមណ្ឌលនេះអាចផ្តល់ទីតាំងបន្ថែមទៀតដល់អ្នកជំនាញនិងសាស្ត្រាចារ្យ ដើម្បីផ្ទេរផលិតផលគំរូទៅក្នុងផលិតកម្មនិងឧបករណ៍ដែលមានទំហំច្រើនដែលអាចពង្រីកខ្សែច្រវាក់ផលិតកម្មនៃសហគ្រាសកម្មន្តសាល។








