ឧស្សាហកម្ម
ឧស្សាហកម្ម
ឧស្សាហកម្ម

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ចែករំលែកនៅលើ

ទេសចរណ៍ចម្រុះឬទេសចរណ៍+

ជាមួយនឹងទេសភាព​​ដ៏ស្រស់ស្អាត ឆ្នេរសមុទ្រដ៏រស់រវើក និង បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ខេត្តព្រះសីហនុគឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម “ទេសចរណ៍ចម្រុះឬទេសចរណ៍+”។ ដោយប្រែក្លាយធនធានទាំងនេះទៅជាកន្លែងទាក់ទាញដែលត្រូវតែមកទស្សនា, អាចទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនក្នុងអាជីវកម្មពាក់ព័ន្ធ, ដែលផ្តល់នូវការលាយបញ្ចូលគ្នាទាំងការសម្រាកលំហែកាយ, ដំណើរផ្សងព្រេង និងបទពិសោធវប្បធម៌។

តំបន់ទេសចរណ៍ និងរមណីយដ្ឋាន

ផ្តោតសំខាន់លើបទពីសោធនៃឆ្នេរសមុទ្រ និងរមណីយដ្ឋានដែលផ្តល់នូវបរិយាកាសបែបលំហែកាយ និងកម្សាន្ត។ ជាមួយនឹងទេសភាពមហាសមុទ្រដ៏ស្រស់ស្អាត, ឆ្នេរដែលមានពន្លឺថ្ងៃ និងសកម្មភាពកំសាន្តផ្សេតៗ ដែលផ្តល់នូវទីតាំងទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងកំសាន្តបែបឆ្នេរសមុទ្រ។

តំបន់លំហែកាយ និងកម្សាន្ត

ផ្ដោតលើបទពិសោធវប្បធម៌ ដែលអនុញ្ញាតឲ្យអ្នកទស្សនាជ្រួតជ្រាបក្នុងប្រពៃណី និងទំនៀមទម្លាប់ក្នុងស្រុក។ វាក៏បង្ហាញជាពិសេសនូវការទិញទំនិញ និងវត្ថុអនុស្សាវរីយ៍រួចពន្ធជាច្រើនប្រភេទ។ លើសពីនេះ ភ្ញៀវទេសចរអាចរីករាយជាមួយនឹងបទពិសោធនៃសិល្បៈធ្វើម្ហូប ដូចជាអាហារ​សមុទ្រ និងអាហារបែបប្រពៃណីមានឱជារស ដែលបង្ហាញនូវកេរ្តិ៍មរតកម្ហូបអាហារផ្តដ៏សម្បូរបែបក្នុងតំបន។

តំបន់ទេសចរណ៍ធម្មជាតិ

ផ្តោតសំខាន់លើអេកូឡូស៊ីកោះ ដែលផ្តល់ឱកាសឱ្យអ្នកទស្សនាស្វែងយល់ និងរីករាយជាមួយបរិស្ថានធម្មជាតិ។ តំបន់នេះនឹងផ្តល់នូវបទពិសោធន៍នៃការទស្សនាទស្សនីយភាពដ៏ស្រស់ស្អាតដែលរំលេចនូវសម្រស់ទេសភាព និងសត្វព្រៃក្នុងស្រុក ទន្ទឹមនេះ ជួយលើកស្ទួយទេសចរណ៍ប្រកបដោយចីរភាពដែលអាចការពារប្រព័ន្ធអេកូឡូស៊ីបាន។

តំបន់កម្សាន្តលំដាប់ខ្ពស់

ផ្តោតជាចម្បងលើសណ្ឋាគារ និងរមណីយដ្ឋានទំនើប, យកចិត្តទុកដាក់លើសេវាសុខាភិបាល និងសុខុមាលភាព។ តំបន់នេះមានគោលបំណងទាក់ទាញអ្នកប្រើប្រាស់លំដាប់ខ្ពស់ ដោយផ្តល់ជូននូវសម្ភារប្រើប្រាស់ និងបទពិសោធន៍គួរជាទីគាប់ចិត្ត ដែលបង្កើតបានជាបរិយាកាសលំហែកាយ និងសុខុមាលភាព។

Explore more

សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សៀវភៅណែនាំ
ស្តីពីការវិនិយោគ
នៅកម្ពុជា
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់
បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។
សូមធ្វើការណាត់ជួបដើម្បីពិគ្រោះ
យោបល់ដោយឥតគិតថ្លៃឥឡូវនេះ
ដើម្បីទទួលបានព័ត៌មានលម្អិតអំពីលេខទំនាក់ទំនាក់បន្ថែម, សូមចូលទៅកាន់ទំព័រ “ទំនាក់ទំនង”។

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ

រក្សា​សិទ្ធិ​ទាំងអស់ © 2025 ដោយ MPSEZ