ចែករំលែកលើ
វិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់
តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងអាចត្រូវប្រើប្រាស់សម្រាប់ជំរុញវិស័យកម្មន្តសាលនៅកម្ពុជា។ ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ គួរផ្តោតលើការបង្កើនតម្លៃបន្ថែម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការកែច្នៃនាំចេញ និងការផលិតបរិក្ខារដើម (OEM)។ បន្ថែមលើនេះ, ប្រតិបត្តិការ OEM ថ្មីគួរតែត្រូវរៀបចំឡើងនៅក្នុងវិស័យផ្សេងៗដូចជា គ្រឿងម៉ាស៊ីន, គ្រឿងបរិក្ខារ, គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់នៅក្នុងខេត្ត។
ឧស្សាហកម្មព័ត៌មានអេឡិចត្រូនិក
ដើម្បីចាប់ផ្តើមអភិវឌ្ឍផលិតផលសម្រាប់អ្នកប្រើប្រាស់ ដូចជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍អេឡិចត្រូនិក មុននឹងឈានទៅមុខបន្តិចម្តងៗ រហូតដល់ការដំឡើងគ្រឿងម៉ាស៊ីនពេញលេញ និងទីបំផុតប្រមូលបានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផលិតគ្រឿងអេឡិចត្រូនិកដែលមានតម្លៃបន្ថែមកាន់តែខ្ពស់, ដើម្បីពង្រីកបន្ថែមទៀតនូវផលិតកម្មគ្រឿងអេឡិចត្រូនិកសម្រាប់យានយន្ត រហូតដល់ខ្សែច្រវាក់ទាំងមូលនៃឧស្សាហកម្មយានយន្ត។
ឧស្សាហកម្មយានយន្តនៅកម្ពុជា បានបង្កើតជាមូលដ្ឋានគ្រឹះខ្សែច្រវាក់ឧស្សាហកម្មគ្រឿងបន្លាស់រថយន្តក្នុងតំបន់។ ខេត្តព្រះសីហនុមានសក្តានុពលក្នុងការអភិវឌ្ឍបន្ថែម និងធ្វើឱ្យឧស្សាហកម្មយានយន្តកាន់តែប្រសើរឡើង ដើម្បីបំពេញការកើននៃតម្រូវការរថយន្តអគ្គិសនី (EV)។
ការស្រាវជ្រាវ និងអភិវឌ្ឍន៍សម្រាប់វិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់
ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មន្តសាលបច្ចេកវិទ្យាខ្ពស់ ខេត្តព្រះសីហនុត្រូវបង្កើតមន្ទីរពិសោធន៍សម្រាប់ការបង្កើតផលិតផលថ្មី។ មន្ទីរពិសោធន៍នេះនឹងផ្តល់សមត្ថភាពបង្កើតផលិតផលគំរូ សាកល្បងគំនិតថ្មីនិងនវានុវត្តន៍ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យាថ្មីនិងឧបករណ៍អេឡិចត្រូនិកនិងមនុស្សយន្ត។ ដោយសាររថយន្តអគ្គិសនីនឹងក្លាយជានិន្នាការអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងផលិតកម្មបច្ចេកវិទ្យាខ្ពស់ ខេត្តព្រះសីហនុត្រូវបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តមួយ។ មជ្ឈមណ្ឌលនេះអាចផ្តោតទៅលើការស្រាវជ្រាវអគ្គិសនីនិងការកែលម្អផ្នែកយានយន្ត។ ទន្ទឹមនេះ ខេត្តព្រះសីហនុត្រូវបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មានវិទ្យា
អេឡិចត្រូនិកដោយផ្តោតលើការកែលម្អគ្រឿងបន្លាស់អេឡិចត្រូនិក ព្រមទាំងការស្រាវជ្រាវនិងអភិវឌ្ឍន៍ឧបករណ៍ថ្មី។ ខេត្តព្រះសីហនុក៏អាចបង្កើតមជ្ឈមណ្ឌលសហគ្រាស (Lab-Enterprise) ដែលមជ្ឈមណ្ឌលនេះអាចផ្តល់ទីតាំងបន្ថែមទៀតដល់អ្នកជំនាញនិងសាស្ត្រាចារ្យ ដើម្បីផ្ទេរផលិតផលគំរូទៅក្នុងផលិតកម្មនិងឧបករណ៍ដែលមានទំហំច្រើនដែលអាចពង្រីកខ្សែច្រវាក់ផលិតកម្មនៃសហគ្រាសកម្មន្តសាល។